ក្រុម​U-16 ​ជម្រើស​ជាតិ​កម្ពុជា ប្រកួត​ចាញ់​ក្រុម​យុវជន​ HANIO T&T របស់​វៀតណាម ៤​ទល់​២

loading...
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U-16) បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​ក្លិប Hanio T&T របស់​ប្រទេស​វៀតណាម ដោយ​លទ្ធផល ៤​ទល់​២ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​នា​ល្ងាច​ថ្ងៃ​សៅរ៍​​ទី​១៤ ខែ​ឧសភា នេះ​​នៅ​ក្នុង​ទីក្រុង​ហាណូយ។
នេះ​ជា​ការ​ប្រកួត​មិត្តភាព​អំឡុងពេល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​បាន​បញ្ជូន​ក្រុម U-16 របស់ខ្លួន ទៅ​ហ្វឹកហាត់​ និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​វៀតណាម រយៈពេល​១​សប្ដាហ៍ ដោយបាន​ចេញដំណើរ​ទៅ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​១០ ខែឧសភា ថ្មីៗ​នេះ ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ពានរង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U-16 Championship 2016 ក្នុង​ខែកក្កដា ខាងមុខ។
អំឡុងពេល​ហ្វឹកហាត់​បោះជំរំ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្រុម U-16 កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ម្ចាស់​ស្រុក​ចំនួន​៣​លើក​គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម U16 Viettel ដោយ​លទ្ធផល ២​ទល់​២ ហើយ​នៅ​ថ្ងៃ​សៅរ៍​ ទី​១៤​ ខែ​ឧសភា ​​នេះ​បាន​ចាញ់​ក្រុម Hanio T&T របស់​ទីក្រុង​ហាណូយ និង​ចុងក្រោយ​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែឧសភា ត្រូវ​ប្រកួត​ជាមួយ​ក្រុម U15 Academy (U15 សាលា​បាល់ទាត់​ជាតិ​វៀតណាម​) នៅវេលា​ម៉ោង​៣:៣០ នាទី​ដូចគ្នា លើ​ទីលាន​Hanoi Football Training Center​។​
ប្រភពពី​មន្ត្រី​របស់​សហព័ន្ធ​បានឲ្យដឹងថា​ ៖ «​កីឡាករ U-16 កម្ពុជា ទៅ​ហ្វឹកហាត់ ​និង​ប្រកួត​នៅ​ប្រទេស​វៀតណាម​ពី​ថ្ងៃ​ទី​១០​​ដល់​១៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ទើប​ត្រឡប់មកវិញ។ ពួកគេ​នឹង​បន្តទៅ​ហ្វឹកហាត់​ និង​ប្រកួត​នៅ​ប្រទេស​ថៃ​នៅ ខែ​មិថុនា ដែល​ជា​ការត្រៀម​ចុងក្រោយ​មុន​១​សប្ដាហ៍​សម្រាប់​ការប្រកួត​ជើងឯក​យុវជន​អាស៊ាន​អាយុ​ក្រោម ​១៦ ឆ្នាំ ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ខែកក្កដា​»​។​
ក្រុម U-16 កម្ពុជា ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ក្រោម​ការដឹកនាំ​ដោយ​លោក ឈន ផៃ ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម លោក Inoue Kazunori ជា​គ្រូបង្វឹក លោក គឹម ភក្ដី​, លោក ឡុង រិ​ទ្ធា និង​លោក ប្រាក់ វ​ណ្ណី ជា​គ្រូ​ជំនួយ​ព្រម​លោក ហ៊ុន ប៉េងឡុង ជា​គ្រូពេទ្យ ខណៈ​កីឡាករ​មាន​គ្នា​២៣​នាក់។
ចំណែក​កីឡាករ​វិញ​មាន​គ្នា ២៣ នាក់​វិញ​មាន ទេស សម្បត្តិ​, ផា​ច់ សុជា​វិឡា​, សឿត ណា​វ៉ា​, សេត ម៉ាន់​សោត​, គង់ រ៉ា​ផាត់​, ទុន សំ​ឆាន់​, សៀន ចាន់​ធា​, រួត ប៊ុន​នួ​, សាន គឹម​ហេង​, ហុ​ល គឹម​ហួច​, គង់ ចាន់​សិរិ​សា​, ទៀត គឹម​ហេង​, ឡង ថេ​ន​, ឡុង ម៉េង​ហាវ​, ត្រាយ វិចិត្រ​, ផន តាច​និ​ច​, ហេង ទីណា​, ស៊ាន សុ​ភ័​ត្រា​, ឈៀង វិស្ណុ​, ស៊ួ​ន សុ​ភូ​ត្រា​, ស៊ីន កក្កដា​, យឿ សា​ហ្វី​និង ស្វែង សំណាង៕
M14-05-16-l1 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment