ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលហាក់ដូចជាបានរុលចូលទៅក្នុង តំបន់អន្តរជាតិនៃក្រុងបាកដាដ ដែលជាទីស្នាក់ការរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ដែលនៅទីនោះក៏មានស្ថានទូត បរទេសភាគច្រើនផងដែរ។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA អ្នកស្រី Sharon Behn រាយការណ៍ថាក្រុមបាតុកររាប់សែននាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃ សុក្រនៅជិតតំបន់មានសន្តិសុខនោះដែលគេស្គាល់ថាជាតំបន់បៃតង។ នៅពេលឆ្លងស្ពានមួយពីទីលាន Tahrir ទៅកាន់តំបន់នោះ អ្នកស្រីបានឮស្នូរផ្ទុះនិងស្នូរបាញ់កាំភ្លើងយ៉ាងខ្លាំង និងស្នូរផ្ទុះខ្លាំងដែលស្នូរខ្លះកើតចេញពីខាងក្នុងតំបន់មានការ ការពារមាំទាំនេះ។
ពួកបាតុករត្រូវរបួសបានចាប់ផ្តើមរត់ទៅកាន់ស្ពាននៅពេលដែលពួក បុរសវ័យក្មេងបាននាំគ្នារត់ទៅកាន់តំបន់បៃតង។ អ្នកស្រី Behn បានរាយការណ៍ថា៖ «ពួកបាតុករបានរត់ជិតខ្ញុំទៅកាន់កន្លែងមានស្នូរបាញ់កាំភ្លើង ទៅកាន់ការិយាល័យលោកនាយករដ្ឋមន្ត្រី Haider al-Abadi»។
អ្នកស្រី Behn បាននិយាយថា ពួកបាតុករបាននិយាយថា«យើងទៅសម្លាប់ Abadi»។
មានឡានពេទ្យរហូតដល់១៥គ្រឿងបានបើកយ៉ាងលឿនទៅកាន់តំបន់ បាតុកម្ម ក៏ប៉ុន្តែគ្មានព័ត៌មានជាក់លាក់អំពីចំនួនមនុស្សស្លាប់ទេ។
មន្ត្រីម្នាក់នៅឯការិយាល័យរាយការណ៍អំពីវិបត្តិនៅឯស្ថានទូត ស.រ.អា.ក្នុងក្រុង បាកដាក បាននិយាយថា លោកមិនអាចបញ្ជាក់បានទេអំពីកន្លែងរបស់ក្រុមបាតុករ បន្ទាប់មកលោកបាននិយាយប្រាប់ VOA ថា៖ «យើងមានស្ថានការណ៍សាំញ៉ាំនៅទីនេះ ខ្ញុំមិនអាចនិយាយបានទេ»។
ក្រុមបាតុករទាំងនេះដែលជាអ្នកដើរតាមមេដឹកនាំសាសនាឥស្លាមនិកាយ Shi'ite ឈ្មោះ Muqtada al-Sadr បានទាមទារឱ្យលោក Abadi ចុះចេញពីតំណែងហើយឱ្យមានការចាត់តាំងគណៈរដ្ឋមន្ត្រីថ្មីមួយនៃ ពួកបច្ចេកាធិបតេយ្យដើម្បីគ្រប់គ្រងប្រទេស៕
ក្រុមបាតុករគាំទ្របព្វជិត Moqtada al-Sadr បានគប់គ្រាប់បែកបង្ហូរទឹកភ្នែកត្រឡប់ទៅកាន់ក្រុមសន្តិសុខក្នុង អំឡុងពេលប៉ះទង្គិចនៅក្រោយពេលបាតុករបានសម្រុកចូលក្នុងតំបន់បៃតង នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។
ប្រភព៖ VOA

loading...
0 comments:
Post a Comment