រឿងពងមាន់ ការ៉ុត​ និងគ្រាប់កាហ្វេ ក្នុងទឹកពុះ

loading...
ធម្មជាតិរបស់ពងមាន់ទន់ងាយបែក ប៉ុន្តែបន្ទាប់ស្ងោរួចហើយ វាក្លាយជារឹង។
ការ៉ុតពីដំបូងរឹង បន្ទាប់ពីសោ្ងមួយពុះបែបជាទន់។
កាហ្វេមានព័ណ៌ខ្មៅឬក្រហម បន្ទាប់ពីយើងយកវាទៅឆុង ឬស្ងោ ទឹកពុះនោះវានឹងប្រែព័ណ៌ទៅជាក្រហមចាស់ ឬខ្មៅ។
ទឹកពុះវាប្រៀបបានទៅនឹង ជីវិត ក្តៅគគុកក្នុង សង្គមគ្រួសារ ការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។
ពងមាន់ប្រៀបបានទៅនឹងបុគ្គលដែលមានចិរឹកស្លូតបូត ទន់ខ្សោយពីដំបូង ប៉ុន្តែបន្ទាប់ពីឆ្លងកាត់សង្គមដ៏ក្តៅគគុក បុគ្គលនោះក្លាយជាគំរួសគំរើយ អាត្មានិយម។
ការ៉ុតប្រៀបបានជាបុគ្គលម្នាក់តឹងរឹង ស្វាហាប់ រឹងពឹង បន្ទាប់ពីជួបឧបសគ្គក្នុងជីវិត បុគ្គលនោះប្រែជាទន់ខ្សោយ អស់សង្ឃឹម និងទន់ជ្រាយ។
ចំណែកកាហ្វេ ប្រៀបបានជាបុគ្គលម្នាក់ដែល មិនអនុញ្ញាតអោយការលំបាក និងបញ្ហាក្នុងជីវិតចូលមកកែប្រែគេបានឡើយ គឺបុគ្គលនោះកែប្រែបញ្ហា និងភាពលំបាកនោះ ទៅបានលទ្ធភាពរបស់គេ។

ប្រភព៖​thepanews
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment