ត្រីបាឡែន២៧ក្បាលបានមកទើរនៅឆ្នេរខ្សាច់មាត់សមុទ្រនាភាគខាងជើងម៉ិចស៊ិក រួចសល់៣ក្បាលប៉ុណ្ណោះ ដែលនៅរស់ ។
ភ្នាក់ងារការពារបរិស្ថានម៉ិចស៊ិកគូសបញ្ជាក់កាលពីថ្ងៃទី១៥ ឧសភា ថា យើងបានខិតខំពុះពាររយៈពេលដល់ទៅ១៥ម៉ោងប៉ុនប៉ងជួយសង្គ្រោះពួកវា ។ ត្រីបាឡែនទាំងនេះ មកទើរលើឆ្នេរខ្សាច់មាត់សមុទ្រ SAN FELIPE ក្រុង ENSENADA រដ្ឋ BASSE-CALIFORNIE ម៉ិចស៊ិក ។ រយៈពេលជិត១៥ម៉ោងពីរសៀលថ្ងៃទី១៤ ដល់ព្រឹកថ្ងៃទី១៥ ឧសភា បុគ្គលិករបស់ភ្នាក់ងារការពារបរិស្ថាន ព្រមទាំងកងយោធា និងពួកអ្នកនេសាទបានប៉ុនប៉ងនាំត្រីទាំងនេះទៅកាន់ទឹកជ្រៅ ។ ក៏ប៉ុន្តែដោយសារទឹកសមុទ្រនាជខ្លាំងនាពេលព្រឹកព្រលឹម រួចបណ្តាត្រីបាឡែនបន្តលើកគ្នាឆ្ពោះមកមាត់ច្រាំង ត្រីបាឡែនធំតែ២ក្បាល និងកូនបាឡែនមួយប៉ុណ្ណោះ អាចជួយសង្គ្រោះ ។
ក្នុងសេចក្តីប្រកាសមួយភ្នាក់ងារការពារបរិស្ថានម៉ិចស៊ិកនិយាយថា ពួកត្រីបាឡែនពុំព្រមទៅណាបោះបង់ចោលពួកគ្នាវាឡើយ ទោះបីដឹងថាត្រូវងាប់ក៏ដោយ ។ អាជ្ញាធរបានសិក្សាលើហេតុផលនៃឧប្បត្តិហេតុនេះ តែវាយតម្លៃថា ពពួកត្រីបាឡែនទាំងនេះបានវង្វេងផ្លូវ ព្រោះក្នុងចំណោមពួកវាពុំមានត្រីណាមួយមានស្នាមរបួស ឬស្នាមជាប់សំណាញ់ ឬឧបករណ៍នេសាទឯទៀតៗ ឬក៏ត្រូងរងការប្រើឧបករណ៍ដែលនាំឱ្យមានព្រឹត្តិការណ៍បែបនេះឡើយ ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment