នៅក្នុងបណ្តាញសង្គមហ្វេសបុករបស់តារាកំប្លែង ដែលប្រិយមិត្តប្រសិទ្ធនាមថា តារាពហុជំនាញ ខាត់ សុឃីម បានបង្ហាញរូបថតពីរសន្លឹក ដែលជាវត្តមានរបស់តារាសម្តែង ប៉ែន ចំរ៉ុង ក្នុងពិធីកាត់សក់បង្កក់សិរីជាមួយនឹងតារាកំប្លែងស្ងួត ខាត់ សុឃីម បានរៀបរាប់ថា ចំរ៉ុង ចេះកាត់សក់ហើយ ដែលធ្វើឲ្យបណ្តាលអ្នកគាំទ្រ បញ្ចេញមតិគាំទ្រ និងមានការភ្ងាក់ផ្អើលដែរ ធ្លាប់តែឃើញតារាសម្តែងម្នាក់នេះ មានជំនាញបែបខាងសិល្បៈសម័យ តែមិននឹកស្មានថា ចំរ៉ុង បានវិវត្តន៍ខ្លួនក្លាយជាអ្នកចំរៀងកាត់សក់តាមរោងការទៅវិញ។
តារាសម្តែងពីតួរអង្គស្រគត់ស្រគំ មកជាតួរអង្គកំប្លែង ដែលភាគច្រើនគេស្គាល់តាមសាច់រឿង ដែលនាយម្នាក់នេះសម្តែងជា តួអង្គឈ្មោះ “អាឡប់”នោះ បានឲ្យស៊ីអ៊ីអិន ដឹងថា “តាមពិតខ្ញុំស្រលាញ់ជំនាញនេះ យូរមកហើយគ្រាន់តែមិនហ៊ានប្រឡូក តែដោយសារតែមានការបង្ហាត់បង្ហាញ ពីអ្នកនាង ខាត់ សុឃីម ទើបធ្វើឲ្យខ្ញុំមានចិត្តក្លាហាន និងហ៊ានសម្តែងច្រៀងជាមួយគាត់ ម្យាងខ្ញុំបានរៀនពីគាត់ខ្លះស្រាប់ហើយ មុននឹងឈានជើងចូលកាត់សក់រោងដំបូងជាមួយគាត់”។
តារាសម្តែង មានដើមកំណើតចេញពីខេត្តបាត់ដំបង វិញ បានឲ្យដឹងបន្ថែមថា “ចាប់ពីថ្ងៃដែលខ្ញុំឡើងកាត់សក់ជាមួយអ្នកនាង ខាត់ សុឃីម មក ឥឡូវនេះ មានគេកក់ខ្ញុំជាច្រើនរោងដែរ ណាមួយ ខ្ញុំក៏មានទទួលរៀបចំពិធីមង្គលការ និងជប់លៀងផ្សេងៗ ដែលមានតែង រោង និងឆាកតន្ត្រី និងតារាចម្រៀងផងដែរ”៕
ប្រភព៖everyday
loading...
0 comments:
Post a Comment