លោក​ ស ខេង ​ប្រកាស​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ការ​ផ្តល់​ប្រាក់​រង្វាន់​ដល់​នគរបាល

loading...
ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ស្តីបន្ទោស​មន្ត្រី​ក្រសួង​មហាផ្ទៃ​ចំពោះ​ ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បើក​​ប្រាក់​រង្វាន់​ដល់​មន្រ្តី​ នគរបាល​ចរាចរណ៍​ហើយ​លោក​​បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ម្សិលមិញ​នៅ​​ក្នុង​ឱកាស​​​គម្រប់​ខួប​របស់​​ នគរបាល​ជាតិ។
លោក ស ខេង បាន​ប្រាប់​​មន្រ្តី​នៅ​ក្រសួង​មហាផ្ទៃ​ថា​ប្រាក់​រង្វាន់​ដែល​ត្រូវ​បើក​​​ ​រៀងរាល់​បី​ខែ​ម្តង​ដោយ​​មន្ទីរ​​តាម​ខេត្ត​​​នីមួយៗ​មិន​បាន​បើក​ទាន់​ ពេលវេលា​ ឬ​ពេញលេញ​​ទេ។
លោក​រដ្ឋមន្រ្តី​បាន​​បន្ត​ថា៖ ​«ឥឡូវ​នេះ​ដល់​ថ្ងៃ​ទី ១៦ ឧសភា​ហើយ​លើស​មួយ​ខែ​ហើយ​របាយការណ៍​បាន​សរសេរ​​ថា​បាន​បើក​​ឱ្យ​ពួកគេ [ប្រាក់​រង្វាន់] រួច​ហើយ​ប៉ុន្តែ​ប្រាក់​មិន​បាន​​​ដល់​ដៃ​ពួកគេ​ទេ​»​។
ដោយ​ចោទ​ប្រកាន់​​ថា​នាយ​នគរបាល​តាម​ខេត្ត​កំពុង​តែ​ចុះហត្ថលេខា​លើ​ ឯកសារ​​ដែល​បាន​បញ្ជាក់​ថា​ប្រាក់​រង្វាន់​​បាន​បើក​ឲ្យ​​​ហើយ​តែ​​តាមពិត​ គ្មាន​ការ​បើក​​ប្រាក់​រង្វាន់​នោះ​លោក ស ខេង បាន​ប្រកាស​​​បើក​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​។
លោក​បាន​បញ្ជាក់​ថា៖ «យើង​ត្រូវ​ធ្វើ​​​ឲ្យ​​ច្បាស់​ ... ឥឡូវ​នេះ​ខ្ញុំ​​បញ្ជា​ឱ្យ​​ធ្វើ​សវនកម្ម​ត្រួតពិនិត្យ​ខេត្ត​ព្រោះ​វា​ងាយ​ ស្រួល​ដែល​​នាយ​នគរបាល​ចរាចរណ៍​ខេត្ត​​រាយការណ៍​ថា​បាន​បើក [​ប្រាក់​​រង្វាន់​] ​រួច​ហើយ»។
លោក ខេង បាន​បន្ថែម​ថា​មន្ត្រី​នគរបាល​ចរាចរណ៍​ត្រូវ​តែ​មាន​គណនី​ធនាគារ​ផ្ទាល់​ ខ្លួន​ដើម្បី​ទទួល​ប្រាក់​រង្វាន់​របស់​ពួកគេ​ហើយ​ភាព​មិន​ត្រឹមត្រូវ​ណា​ ដែល​រកឃើញ​ក្នុង​ចំណោម​​មន្រ្តី​នឹង​ត្រូវ​ដាក់​​ពិន័យ។
លោក​​លើក​ឡើង​ថា៖ «​[មន្ត្រី​ខេត្ត] ​ធ្វើ​​មិន​​ត្រឹមត្រូវ ពួកគេ​នឹង​មិន​ទទួល​បាន​ប្រាក់​រង្វាន់​របស់​ពួកគេ​ទេ ឬ​ដំឡើង​តំណែង​ទេ​តែ​នឹង​ត្រូវ​ពិន័យ និង​ទម្លាក់​តំណែង​»។
លោក សន ជ័យ ប្រធាន​អង្គការ​ ANSA- Cambodia បាន​ថ្លែង​​​កាលពី​ម្សិលមិញ​ថា​ការ​ធ្វើ​សវនកម្ម​គួរតែ​ត្រូវ​បាន​អនុវត្ត​ ដោយ​គ្មាន​ការ​ប្រកាស​​ជា​មុន។
លោក​បន្ត​ថា៖ ​«ការ​ប្រកាស​ជា​​ការ​ផ្តល់​​សញ្ញា​ដល់​នាយ​នគរបាល​ចរាចរណ៍​ឲ្យ​ត្រៀម​រៀបចំ»​​។
លើស​ពី​នេះ​ទៅ​ទៀត​លោក ជ័យ បាន​ឱ្យ​ដឹង​ថា​វា​ «យឺត​ពេល​»​ ​ដែល​​លោក ស ខេង​និយាយ​ថា​លោក​នឹង​ដាក់​ទណ្ឌកម្ម​​លើ​មន្ត្រី​នគរបាល​ខេត្ត​ចំពោះ​ការ​ បើក​ប្រាក់​យឺតយ៉ាវ​ហើយ​ថា​កន្លង​មក​អង្គការ​ ANSA បាន​​ទទួល​ព័ត៌មាន​​ថា​នាយនគរបាល​ខេត្ត​មិន​បាន​​​បើក​ប្រាក់​ទាន់​ពេលវេលា​ ទេ។
លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា៖ «បញ្ហា​​នេះ​មិនមែន​​ជា​បញ្ហា​ថ្មី​ទេ​ ... ហើយ​គួរ​ត្រូវ​បាន​​បង្ការ​ប្រសិន​បើ​រដ្ឋាភិបាល​បាន​រៀនសូត្រ​ពី​បទពិសោធ​ កន្លង​មក​»។
លោក​បាន​បន្ត​ថា៖ «​មាន​វិធី​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។ ​
លោក​បាន​ផ្តល់​អនុសាសន៍​ស្រប​នឹង​​​សេចក្តី​​​ណែនាំ​របស់​លោក ស ខេង គឺ​ការ​បើក​ប្រាក់​​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​មន្រ្តី​រាជការ។
លោក​បាន​បន្ថែម​ថា៖ «​វិធី​ល្អ​បំផុត​​មួយ​គឺ​​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ស្រុក​ស្រប​ នឹង​​ការ​បើក​ប្រាក់​ខែ​ដែល​រដ្ឋាភិបាល​បាន​​ដាក់​ឲ្យ​ដំណើរការ​​រួច​ទៅ​ ហើយ។ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឱ្យ​មាន​កំណត់​ត្រា​គណនី​ត្រឹមត្រូវ និង​ជា​ប្រព័ន្ធ​សម្រាប់​ផ្ទៀងផ្ទាត់ និង​ធ្វើ​សវនកម្ម​បើ​ចាំបាច់​»៕ TK

ប្រភព៖ Postkhmer
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment