ក្លិបLeicester City ត្រៀមផ្ដល់កុងត្រាថ្មីរយៈពេល៤ឆ្នាំក្នុងទឹកប្រាក់១៥លានផោន ប្រហែល២០លានដុល្លារដល់គ្រូបង្វឹកលោកClaudio Ranieri ដើម្បីរារាំងសមាគមបាល់ទាត់អីុតាលីដែលចង់បានលោកទៅដឹកនាំក្រុមជម្រើសជាតិ ។
កាសែតThe Sun ផ្សាយថា លោកVichai Srivaddhana prabha ម្ចាស់ក្លិបLeicester City នឹងផ្ដល់ប្រាក់ឈ្នួលដល់លោកClaudio Ranieriដែលដឹកនាំក្លិបក្លាយជាជើងឯកប្រវត្តិសាស្ត្រក្នុងប្រឺមីញេលីកអង់គ្លេសលើកដំបូង ពី៣០.០០០ផោនក្នុង១សប្ដាហ៍ទៅ៦០.០០០ផោនក្នុង១សប្ដាហ៍ ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment