ប៉ៃលិន ៖ យុវជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១៧៨/ព.ស ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ របស់លោកព្រះរាជអាជ្ញារង ថុល គឹមហឹង ពីបទរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោសលើអនីតិជន២នាក់ ដែលប្រព្រឹត្តទៅកាលពីអំឡុងខែមីនា និងខែមេសាឆ្នាំ២០១៦។
ការចុះអនុវត្តដីកា បានធ្វើឡើងកាលវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមណ្ឌលកុមារកំព្រាខេត្ត ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្មេងស្រីរងគ្រោះទាំងពីរនាក់ ,ទី១ឈ្មោះផ.ស.ផ.ណា អាយុ០៧ឆ្នាំ ត្រូវបានជនសង្ស័យរំលោភសេពសន្ថវៈចំនួន០៧ដង ,ទី២ឈ្មោះ ហ.ស.ន អាយុ០៦ឆ្នាំ ត្រូវបានជនសង្ស័យរំលោកសេពសន្ថវៈចំនួន០៥ដង។ ក្មេងស្រីរងគ្រោះទាំងពីរ រស់នៅក្នុងមណ្ឌលកុមារកំព្រា ក្នុងភូមិ/ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ដែលជាជនល្មោភកាម មានឈ្មោះ កាន់ ជីវ័ន្ន អាយុ១៦ឆ្នាំ រស់នៅក្នុងមណ្ឌលកុមារកំព្រាជាមួយក្មេងស្រីរងគ្រោះដែរ។
ប្រភពព័ត៌មានពីលោកស្រី ប៊ុន គឹមហេង អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត បានឲ្យដឹងថា ៖ តាមពិតទៅរឿងនេះ វាបានកើតឡើងតាំងពីខែមីនា មកម្ល៉េះ ដោយមានការសង្ស័យលើក្មេងស្រីរងគ្រោះទាំងពីរ លោកស្រីក៏សួរនាំបន្តិចបន្តួច ពេលដែលលោកស្រីចូលលេងក្នុងមណ្ឌលកុមារកំព្រា ស្រាប់តែបែកធ្លាយរឿងរំលោភសេពសន្ថវៈតែម្តង។ ប្រភពបន្តទៀតថាៈ ពេលដែលបែកធ្លាយរឿងរំលោភសេពសន្ថវៈ ក៏មានការជម្លៀសចេញឲ្យក្មេងស្រីរងគ្រោះទាំងពីរទៅផ្ទះរៀងខ្លួន។ ពេលនោះលោកស្រីក៏បានតាមដានបន្តទៀត ឃើញថា ការជម្លៀសចេញនូវក្មេងស្រីរងគ្រោះទាំងពីរនាក់ គឺមានការពាក់ព័ន្ធគ្នាជាច្រើន ,ទី១ ជនសង្ស័យមានម្ដាយជាមេដោះនៅក្នុងមណ្ឌល ,ទី២ ជនសង្ស័យជាប់សាច់ញាតិ ជាមួយប្រធានមណ្ឌល។ ប្រភពព័ត៌មានបន្តថា ៖ ក្រោយពីមានការស៊ើបអង្កេតរួចរាល់ លោកស្រីក៏បាននាំក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដាក់ពាក្យបណ្ដឹងរកភាពយុត្តិធម៌តែម្ដង។
ពាក់ព័ន្ធករណីខាងលើនេះ លោកវរសេនីយ៍ទោ ឆម វ៉ាន់ធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ៖ ដោយយោងតាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ លោកក៏បានរាយការណ៍ប្រាប់ព្រះរាជអាជ្ញាឲ្យជ្រាប ព្រមទាំងចេញដីកាឲ្យបញ្ជូនជនសង្ស័យមកសាកសួរ។ ពេលនោះទើបដឹងថាជនសង្ស័យពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។ លោកនាយការិយាល័យ បានបន្តទៀតថា ៖ ក្មេងស្រីរងគ្រោះទាំងពីរមានឈ្មោះ ទី១. ផ.ស.ផ.ណ អាយុ០៧ឆ្នាំ មានស្រុកកំណើតនៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ត្រូវបានជនសង្ស័យរំលោភសេពសន្ថវៈចំនួន០៧ដង,ទី២ឈ្មោះ ហ.ស.ន អាយុ០៦ឆ្នាំ មានស្រុកកំណើតនៅភូមិដំណាក់អំពិល ឃុំលលកស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ត្រូវបានជនសង្ស័យរំលោកសេពសន្ថវៈចំនួន០៥ដង។ ចំណែកជនសង្ស័យមានឈ្មោះ កាន់ ជីវ័ន្ន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានស្រុកកំណើតភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បច្ចុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ។
លោកបន្តទៀតថា ៖ ក្រោយពីនាំក្មេងស្រីរងគ្រោះទៅធ្វើកោសលវិច័យ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនរួច ព្រមទាំងមានការបញ្ជាក់ពីគ្រូពេទ្យជំនាញ យើងសន្និដ្ឋានថាក្មេងស្រីរងគ្រោះពិតជាត្រូវបានជនសង្ស័យរំលោភសេពសន្ថវៈប្រាកដមែន។ ចំណែកជនសង្ស័យក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តទៅលើក្មេងស្រីរងគ្រោះផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានព្រះរាជអាជ្ញារងខេត្ត សម្រេចឃុំខ្លួននៅពន្ធនាគារខេត្តប៉ៃលិនហើយ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះដែរ ភ្នាក់ងារកម្ពុជាថ្មី មិនអាចទំនាក់ទំនងទៅលោកស្រី យិត យឿន ប្រធានមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន បានទេ ព្រោះទូរស័ព្ទមិនចូល៕
សូមបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះដែរ ភ្នាក់ងារកម្ពុជាថ្មី មិនអាចទំនាក់ទំនងទៅលោកស្រី យិត យឿន ប្រធានមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន បានទេ ព្រោះទូរស័ព្ទមិនចូល៕
ប្រភព៖ កម្ពុជាថ្មី
loading...
0 comments:
Post a Comment