ការស្រាវជ្រាវមួយធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានរកឃើញថា ឪពុកម្តាយដែលប្រើអំពើហិង្សាវាយដំ ប្រើពាក្យសម្តីធំ ជេរប្រទេចលើកូនៗរបស់ខ្លួននឹងនាំឱ្យពួកគេប្រឈមបញ្ហាសុខភាពផ្សេងៗទៅថ្ងៃមុខដូចជាកើត ជំងឺមហារីក ជំងឺបេះដូង និងជំងឺហឺតជាដើម ។
ក្រុមអ្នកវិទ្យាសាស្ត្រដដែលបានអះអាងថា ការស្រែកសម្លុតនិងវាយទោះក្នុងលក្ខណៈតិចតួចក្តីក៏អាចនាំឱ្យសុខភាពរបស់កុមារជួបនឹងភាពស្មុគស្មាញក្នុងរយៈពេលវែងដែរ ។ បញ្ហានេះក៏ព្រោះថា ទង្វើដ៏ច្រឡោតតូងរបស់ឪពុកម្តាយទាំងនេះបានធ្វើឱ្យក្មេងជួបនឹងភាពតានតឹងក្នុងចិត្ត ( Stress) ។
ការជេរប្រទេចរាល់ថ្ងៃនោះ កម្រិត Stressរបស់ក្មេងក៏កាន់តែឡើងទៅតាមនេះ ហើយទីបំផុតនាំទៅរកបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ។
សាស្ត្រាចារ្យ Michael Hyland មកពីសាកលវិទ្យាល័យ University’s School of Psychology ដែលជាអ្នកដឹកនាំការសិក្សាបានបញ្ជាក់ថា ចាប់កើតជំងឺ Stress ពីវ័យក្មេងដែលបណ្តាលមកពីការភ័យរន្ធត់ខ្លាំង និងការធ្វើបាប ត្រូវគេដឹងថានឹងបើកផ្លូវឱ្យជំងឺចូលទន្ទ្រានពេលក្រោយក្នុងឆាកជីវិត ។ ប៉ុន្តែការសិក្សានេះបង្ហាញថា នៅក្នុងសង្គមមួយដែលការដាក់ទណ្ឌកម្មលើរាងកាយត្រូវគេចាត់ទុកថា ជារឿងធម្មតា នោះការប្រើប្រាស់ទណ្ឌកម្មបែបនេះគឺពិតជាធ្វើឱ្យមានភាពតានតឹងគ្រប់គ្រាន់ល្មមទទួលបានផលប៉ះពាល់រយៈពេលវែងដូចគ្នាទៅនឹងការភ័យរន្ធត់រួមទាំងការធ្វើបាបបំពានផ្លូវកាយផងដែរ ។ លោកសាស្ត្រាចារ្យបានបន្ថែមថា លទ្ធផលនៃការស្រាវជ្រាវរបស់យើងនេះបានបន្ថែមនូវទស្សនវិស័យថ្មីមួយទៅលើភស្តុតាងដែលថា ការប្រើទណ្ឌកម្មរាងកាយជាបច្ច័យនាំទៅរកភាពតានតឹងក្នុងចិត្ត (Stress)ក្នុងវ័យកុមារភាព ហើយនៅពេលដែលអ្វីទាំងនេះក្លាយជាអ្នកបង្កើត Stressនោះ ទណ្ឌកម្មរាងកាយបានចូលរួមចំណែកបង្កើតចេញជាលទ្ធផលអវិជ្ជមានទាំងលើបុគ្គលម្នាក់ៗ និងទាំងលើសង្គមទាំងមូលផងដែរ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment