ប្រទេសមហាអំណាចពិភពលោកនិយាយថា ពួកគេនឹងគាំទ្ររដ្ឋាភិបាលថ្មីនៃប្រទេសលីប៊ីនៅក្នុងការខិត ខំប្រឹងប្រែងរបស់ខ្លួនដើម្បីឱ្យមានការលប់ចោលការដាក់ទណ្ឌកម្ម ខាងអាវុធរបស់អ.ស.ប. ដែលជាវិធានការមួយដែលអាចជួយឱ្យរដ្ឋាភិបាលនេះប្រយុទ្ធប្រឆាំងនឹង ការគំរាមកំហែងខាងសន្តិសុខក្នុងប្រទេសនិងប្រយុទ្ធប្រឆាំងនឹងពួក រដ្ឋឥស្លាមផងដែរ។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានប្រកាសអំពីសេចក្តីសម្រេចចិត្តនេះនៅក្រោយការប្រជុំពហុជាតិមួយ ដែលមានប្រទេសអាមេរិកនិងប្រទេសអ៊ីតាលីធ្វើជាប្រធាន។
លោក Kerry បានមានប្រសាសន៍ថា ស.រ.អា. និងសហគមន៍អន្តរជាតិ«ប្រុងប្រៀបរួចស្រេចហើយដើម្បីផ្តល់ការគាំទ្រ ខាងមនុស្សធម៌ ខាងសេដ្ឋកិច្ច និងខាងសន្តិសុខដល់រដ្ឋាភិបាលថ្មីនៃប្រទេសលីប៊ី»។ ក៏ប៉ុន្តែ លោកបាននិយាយដែរថាបណ្តាប្រទេសមហាអំណាចពិភពលោកមិនបាននិយាយអំពី ទាហានឬ «ការបញ្ជូនពួកទាហាន»ទៅកាន់ប្រទេសលីប៊ីទេ។
រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិដែលភាសាអង់គ្លេសហៅថា Government of National Accord កំពុងប្រឈមមុខនឹងឧបសគ្គពីក្រុមប្រជែងគ្នានិងពួកជនសកម្ម ប្រយុទ្ធមានចំណងទាក់ទងជាមួយពួករដ្ឋឥស្លាម ដែលបានបង្កើតមូលដ្ឋានមួយនៅក្នុងក្រុង Sirte នាប៉ែកកណ្តាលប្រទេស ហើយបានប្រើប្រាស់មូលដ្ឋាននេះដើម្បីបើកធ្វើការវាយប្រហារនៅក្នុង ប្រទេសទុយនីស៊ី នៅជិតខាង។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីលីប៊ី Fayez al-Sarraj បានពណ៌នាស្ថានភាពនៅក្នុងប្រទេសលោកថា «អាក្រក់»ក្នុងវិស័យសេដ្ឋកិច្ចនិងខាងសន្តិសុខ។
លោកបានសុំដល់ប្រទេសមហាអំណាចពិភពលោកឱ្យផ្តល់ការហ្វឹកហ្វឺន បន្ថែមនិងគ្រឿងឧបករណ៍ឱ្យដល់កងកម្លាំងរដ្ឋាភិបាលលីប៊ី ដោយលោកបាននិយាយថា ប្រទេសនៅជិតខាងប្រទេសលីប៊ីនឹងមិន«រួចខ្លួនទេ»ប្រសិនបើភេរវកម្ម កើនឡើងខ្លាំងនៅក្នុងប្រទេសលោកនោះ៕

រដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry (កណ្តាល) លោក Paolo Gentiloni រដ្ឋមន្ត្រីការបរទេសអ៊ីតាលី និងលោក Martin Kobler ប្រេសិតអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំអំពីប្រទេសលីប៊ី នៅប្រទេសអូទ្រីសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។
ប្រភព៖ VOA
loading...
0 comments:
Post a Comment