នៅក្នុងប្រទេសថៃ ការិយាល័យសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមបានប្រកាសឲ្យដឹងនៅថ្ងៃចន្ទ ទី១៦ ឧសភានេះថា អត្រាកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី១ ដើមឆ្នាំ ២០១៦ មានកម្រិត ៣,២%។ គឺជាអត្រាមួយខ្ពស់ដែលថៃមិនធ្លាប់ទទួលបានទេគិតតាំងពីជាង ២ឆ្នាំកន្លងទៅ។ តែក្រុមអ្នកវិភាគបានយល់ឃើញដោយបារម្ភថា លទ្ធផលដែលទទួលបានគឺសម្រាប់តែរយៈពេលខ្លីប៉ុណ្ណោះ។
៣,២% នេះជាអត្រាកំណើនសេដ្ឋកិច្ចដែលថៃទទួលបាននាត្រីមាសទី១ ដើមឆ្នាំ ២០១៦ ពោលមានកម្រិតខ្ពស់ជាងនៅត្រីមាសទី៤ ចុងឆ្នាំ ២០១៥ កន្លងទៅដែលមានត្រឹម ២,៨%។ តួលេខថ្មីនេះជាសក្ខីកម្មមួយដែលបញ្ជាក់ពីសុខភាពល្អរបស់សេដ្ឋកិច្ចថៃ និងក៏ជាសញ្ញាវិជ្ជមានដែលបញ្ជាក់ពីការអនុវត្តន៍នយោបាយសេដ្ឋកិច្ចចំគោលដៅរបស់រដ្ឋាភិបាលដឹកនាំដោយក្រុមយោធាដែរ។
នៅក្នុងសន្និសីទកាសែតនាថ្ងៃចន្ទ ទី១៦ ឧសភានេះ លោក ប៉ូរ៉ាមីទី វីម៉ុលស៊ីរី មន្រ្តីការិយាល័យសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមថៃបានថ្លែងសាទរ និងបានលើកឡើងពីកត្តាមួយចំនួនដែលបានជួយផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចថៃ ពិសេសគឺវិស័យទេសចរណ៍ និងការកាត់បន្ថយការចំណាយ។
តែគេមិនត្រូវភ្លេចនិយាយទេថានារយៈពេលប៉ុន្មានខែកន្លងទៅ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាបានបញ្ចេញលុយជាច្រើនពាន់លានដុល្លារទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចក្នុងគោលដៅជួយផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចឡើងវិញ ពិសេសចំណាយនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រទេស។
វិធានការរបៀបនេះត្រូវបានរដ្ឋាភិបាលរំពឹងទុកថា នឹងទទួលបានកំណើនសេដ្ឋកិច្ចពី ៣ ទៅ ៣,៥% សម្រាប់ឆ្នាំ ២០១៦ នេះ ពោលមានអត្រាលើសពីការប្រមើលទុករបស់ធនាគារពិភពលោកដែលមានត្រឹម ២%។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគសេដ្ឋកិច្ចហាក់ដូចជាគ្មានសុទិដ្ឋិនិយមប៉ុន្មានទេចំពោះអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ដែលថៃទើបទទួលបាននៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០១៦ នេះ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានយល់ឃើញថា អត្រាកំណើនសេដ្ឋកិច្ចខ្ពស់នាដើមឆ្នាំ ២០១៦ នៅមិនទាន់ជាសញ្ញាវិជ្ជមានដែលបញ្ជាក់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចថៃទេ ព្រោះបំណុលដ៏ច្រើនសម្បើម និងអស្ថិរភាពនយោបាយដែលថៃកំពុងបន្តមានសព្វថ្ងៃនឹងជំរុញឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះជាថ្មីនៅត្រីមាសខាងមុខ។ ម្យ៉ាងទៀត ភាពរាំងស្ងួតក៏ជាកត្តាមួយដែលនឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចថៃ ពិសេសនៅក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ជូនថាក្នុងឆ្នាំ ២០១៥ ថៃទទួលបានកំណើនសេដ្ឋកិច្ចចំនួន ២,៨% ដែលជាអត្រាមួយទាបខ្លាំងបើធៀបនឹងប្រទេសផ្សេងក្នុងតំបន់ ហើយអត្រាវិនិយោគបរទេសក៏បានដាំក្បាលចុះដល់ទៅ ៧៨% នៅចន្លោះខែមករា និងវិច្ឆិកា ឆ្នាំ ២០១៥៕

ប្រភព៖ RFI
loading...
0 comments:
Post a Comment