និវត្តន៍​ជន​ជា​ជន​បង្គោល​ក្នុង​ការ​ទំនាក់ទំនង​ព័ត៌មាន​ក្នុង​មូលដ្ឋាន​

loading...
បាត់ដំបង​៖​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ច័ន្ទ​តារា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​លើក​ឡើង​ថា​ និវត្តន៍​ជន​គឺជា​ជន​បង្គោល​ក្នុង​ការ​ទំនាក់ទំនង​ទទួល​ព័ត៌មាន​ក្នុង​មូលដ្ឋាន​ ក្នុង​កិច្ចសហការ​ការងារ​ សន្តិសុខ​ និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ឯកឧត្តម​បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ ដែល​ចូល​និវត្តន៍​ ក្នុងស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​កាលពី​រសៀល​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ច័ន្ទ​តារា​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ និវត្តន៍​ជន​មិន​ត្រឹម​ជា​ជន​បង្គោល​ ហើយ​ក៏​ជា​ជន​គំរូ​ ក្នុង​ការ​ពិភាក្សា​ការងារ​ ចែករំលែក​នូវ​បទ​ពិសោធន៍​ជូន​ដល់​មន្ត្រី​ជំនាន់​ក្រោយ​ ក្នុង​ន័យ​បម្រើ​ជាតិ​ និង​ប្រជាពលរដ្ឋ​ ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​ ។​

​ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ក៏​បាន​សំណូមពរ​ដល់​មន្ត្រី​ចូល​និវត្តន៍​ទាំងអស់​ ជួយ​ក្នុង​ការ​ទំនាក់ទំនង​ ផ្សព្វផ្សាយ​ នូវ​រាល់​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ត្រូវ​ទទួល​ ដើម្បី​រួម​គ្នា​ថែរក្សា​សន្តិសុខ​ ស្ថេ​រ​ភាព​ សណ្ដាប់ធ្នាប់​ ក្នុង​មូលដ្ឋាន​ និង​សង្គម​ជាតិ​ផង​ដែរ​ ។​

​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ច័ន្ទ​តារា​ បាន​នាំ​យក​នូវ​អំណោយ​មួយ​ចំនួន​ជូន​ដល់​មន្ត្រី​ចូល​និវត្តន៍​ក្នុងស្រុក​រុក្ខ​គិរី​ ១៥​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ អង្ករ​ ១​បាវ​ ៥០​គីឡូក្រាម​,​ មី​ ១​កេស​,​ ត្រីខ​ ១​យួរ​ ,​ ទឹកស៊ីអ៊ីវ​ ១​យួរ​ និង​ថវិកា​ ២០០.០០០​រៀល​ ៕​

 
 
 
 
 
ដកស្រង់ចេញពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment