លោកប្រធានាធិបតីបារាំង Francois Hollande បានបញ្ជាក់ថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប ដែលបានបាត់នៅថ្ងៃប្រហស្បតិ៍នេះនៅពេលហោះហើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងគែរដោយមានអ្នកដំណើរ និងអ្នកបើកបរ៦៦នាក់នៅលើយន្តហោះនោះបានធ្លាក់។
ក្រុមអ្នកបើកបរក្រិកនិងអេហ្ស៊ីប កំពុងស្វែងរកយន្តហោះដែលបានបាត់នោះ។
ក្រុមមន្រ្តីក្រិក បាននិយាយថា ការរុករកបានធ្វើឡើងនៅក្នុងសមុទ្រ ដែលស្ថិតនៅចម្ងាយ២០៩គ.មនៅភាគអាគ្នេយ៍នៃកោះ Karpathos។
លោក Jean-Marc Ayrault រដ្ឋមន្រ្តីការបរទេសបារាំងបានមានប្រសាសន៍ថា បារាំង នឹងបន្តរួមវិភាគទានយន្តហោះនិងនាវាដល់ការរុករកនេះ ហើយថា ពួកគេ កំពុងរក្សាការទាក់ទងដ៏ជិតស្និទ្ធជាមួយពួកអាជ្ញាធរអេហ្ស៊ីប។ លោករដ្ឋមន្រ្តីការបរទេសបារាំង បាននិយាយនៅឯសន្និសីទកាសែតជិតទីក្រុងប៉ារីសថា «យើងកំពុងជួយក្រុមគ្រួសារ នេះជាអាទិភាពរបស់យើង ដោយហេតុដូច្នេះហើយបានជាយើងធ្វើការទាក់ទងជាប្រចាំជាមួយពួកអាជ្ញាធរអេហ្ស៊ីប»។
លោករដ្ឋមន្រ្តីការបរទេសបារាំងនិងអេហ្ស៊ីប បានផ្លាស់ប្តូរការរំលែកទុកគ្នាពីឧបទ្ទវហេតុនេះ។
លោក Sherif Ismail នាយករដ្ឋមន្រ្តីនៃប្រទេសអេហ្ស៊ីប បានប្រាប់ពួកអ្នកយកព័ត៌មានដែលបានប្រមូលផ្តុំគ្នានៅឯចំណតអាកាសយានរដ្ឋធានីគែរថា វាលឿកពេកក្នុងការនិយាយថាតើវាជាបញ្ហាបច្ចេកទេសឬក៏ជាការវាយប្រហារភេរវកម្មដែលបណ្តាលឲ្យយន្តហោះនោះធ្លាក់នោះ។ លោកនាយករដ្ឋមន្រ្តី បាននិយាយថា «យើងមិនអាចបញ្ជាក់ឬក៏បដិសេធត្រង់ចំណុចនេះទេ ការស៊ើបអង្កេតកំពុងធ្វើឡើង ហើយផ្អែកលើការស៊ើបអង្កេតនេះ យើងនឹងអាចដឹងថាតើការធ្លាក់នេះបណ្តាលមកពីអ្វី»។
ក្រុមហ៊ុនអាកាសចរណ៍ បានប្រាប់ឲ្យដឹងថា ខ្លួនបានបាត់ការទាក់ទងជាមួយជើងយន្តហោះលេខ MS 804 នៅម៉ោង២ ៣០នាទីព្រឹកម៉ោងក្នុងទីក្រុងគែរ នៅពេលដែលយន្តហោះធុន Airbus A320 បានហោះក្នុងរយៈកម្ពស់ប្រហែល១ម៉ឺន១ពាន់២៧៨ម៉ែត្រហើយប្រហែល១៦គីឡូម៉ែត្រក្នុងដែនអាកាសរបស់អេហ្ស៊ីប៕លោក Sherif Fathi រដ្ឋមន្រ្តីអាកាសចរណ៍ស៊ីវិលរបស់អេហ្ស៊ីបថ្លែងនៅសន្និសីទកាសែតមួយអំពីការធ្លាក់នសយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍របស់អេហ្ស៊ីប នៅក្នុងក្រុងគែរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
ប្រភព៖ VOA
loading...
0 comments:
Post a Comment