Home /
NationalNews
/
របាយការណ៍៖ ប៉ូលិសការពារ និងរៀបរយការធ្វើបាតុកម្ម កូដកម្មជាង១៥០០លើកក្នុងឆ្នាំ២០១៥
របាយការណ៍៖ ប៉ូលិសការពារ និងរៀបរយការធ្វើបាតុកម្ម កូដកម្មជាង១៥០០លើកក្នុងឆ្នាំ២០១៥
loading...
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបង្ហាញពីសមិទ្ធផលដ៏ល្អរបស់នគរបាលជាតិ កាលពីឆ្នាំ២០១៥ កន្លងមក ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ នៅក្នុងមិទ្ទិញរំលឹកខួបលើកទី៧១ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ នៅក្រសួងមហាផ្ទៃ នាព្រឹកនេះ លោកបានផ្តល់របាយការណ៍ថា កងកម្លាំងរបស់លោក បានការពារ និងរៀបរយការធ្វើបាតុកម្ម កូដកម្ម គ្រប់ប្រភេទ ចំនួន១៥៩០លើក។ក្នុងចំណោមការធ្វើបាតុកម្ម កូដកម្ម ជាង១៥០០លើក លោក នេត សាវឿន បានគូសបញ្ជាក់ថា កងកម្លាំងប៉ូលិស បានចាត់វិធានការទប់ស្កាត់សកម្មភាពបង្កហិង្សាចំនួន២លើក និងសម្របសម្រួលការធ្វើបាតុកម្មបិទផ្លូវចំនួន៨លើក៕
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment