លោកសុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រឱ្យដឹងថា កូនស្រីរបស់លោកបានសម្រេចចិត្ដភ្ជាប់ពាក្យ បន្ទាប់ពីពួកគេស្គាល់គ្នា និងទាក់ទងគ្នាប្រមាណកន្លះឆ្នាំ ហើយឪពុកម្តាយទាំងសងខាងក៏ពេញចិត្តពេញថ្លើមដែរ ។ ពិធីភ្ជាប់ពាក្យនេះមានរៀបចំពិធីហែជំនូន និងបំពាក់ចិញ្ចៀន ហើយ ខាងស្រីបានបង្គាប់ថ្លៃទឹកដោះចំនួន៣ម៉ឺនដុល្លារ ។ ពិធីមង្គលការអាចនឹងរៀបចំឡើងនៅក្នុងអំឡុងពេល៣ឆ្នាំខាងមុខ ។ បើតាមលោកតា វិចទ័រ អះអាងថា មូលហេតុដែលទុកពេលរហូតដល់៣ឆ្នាំទៀតទើបរៀបការនោះ ដោយសារតែលោកយោងទៅលើវ័យរបស់កូនទាំងពីរនៅក្មេង ព្រោះបច្ចុប្បន្នកូនស្រីរបស់លោក គឺនាងវ៉ាន់ នីឡា ទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ ខណៈពេលដែលកូនប្រុសទើបតែមានវ័យ២២ឆ្នាំ ។
មូលហេតុដែលលោកតាវិចទ័រ សម្រេចចិត្តលើកកូនស្រីឲ្យលោកផន រង្សី ជាកូនប្រុសរបស់ថៅកែល្ខោនបាសាក់ «ភីសុគន្ធី» ដ៏ល្បីនៅខេត្ដតាកែវ គឺដោយសារតែលោកមើលឃើញពីការទទួលខុសត្រូវរបស់យុវជនរូបនេះ និងភាពត្រឹមត្រូវ ព្រមទាំងមានមុខរបរច្បាស់លាស់របស់គេ ។
ពាក់ព័ន្ធទៅនឹងការងារសិល្បៈរបស់វ៉ាន់ នីឡា វិញ លោកតាវិចទ័រ បញ្ជាក់ថា លោកមិនហាមឃាត់ឡើយវាអាស្រ័យលើក្រុមគ្រួសាររបស់នាង ពោលគឺលោកមិនជំទាស់អាជីពសិល្បៈរបស់នាងទេ ។
ដំណឹងនៃពិធីភ្ជាប់ពាក្យរបស់តារាកំប្លែងវ័យក្មេងនាងវ៉ាន់ នីឡា នាពេលនេះបានទទួលការអបអរសាទរពីប្រិយមិត្ដអ្នកគាំទ្រ បើទោះបីជាពេលនេះនាងហាក់នៅមានវ័យក្មេងខ្ចីក៏ដោយ ។
ពិធីភ្ជាប់ពាក្យដែលរំលេចឡើងនេះអាចបញ្ជាក់យ៉ាងច្បាស់ និងបិទបញ្ចប់ព័ត៌មានចចាមអារ៉ាមនានា ចំពោះស្នេហារបស់វ៉ាន់ នីឡា ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment