សហព័ន្ធបាល់ទាត់ពិភពលោក FIFA ចង់កែប្រែមុខមាត់ និងស្តារកិត្តិយសឡើងវិញ បានប្រកាសតែងតាំង កាលពីថ្ងៃសុក្រ និងជាលើកទីមួយ ស្ត្រីម្នាក់ មកពីទ្វីបអាហ្វ្រិក ឱ្យកាន់តួនាទីសំខាន់ទីពីររបស់សហព័ន្ធ។ លោកស្រី ហ្វាតម៉ា សំបា ឌុហ្វ សាម៉ូរ៉ា មន្ត្រីទូតរបស់អង្គការសហប្រជាជាតិ ត្រូវមកកាន់តួនាទី ជាអគ្គលេខាធិការ សហព័ន្ធនិងមានបន្ទុកធ្ងន់ត្រូវដឹកនាំសហព័ន្ធធ្វើកំណែទម្រង់ ប៉ុន្តែលោកស្រីគ្មានបទពិសោធន៍សោះក្នុងវិស័យកីឡា។
មានសញ្ជាតិសេណេហ្កាល់ អាយុ៥៤ ឆ្នាំ និងបទពិសោធន៍២១ឆ្នាំនៅអង្គការសហប្រជាជាតិ លោកស្រី Fatma Samba Diouf Samoura បានក្លាយជាស្ត្រីដំបូងគេបង្អស់ ដែលមកកាន់កាប់តួនាទី ជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FiFA។ សហព័ន្ធកីឡាដ៏រុងរឿង តែតាំងពីជាងមួយឆ្នាំមកហើយត្រូវរងព្យុះអាស្រូវពុករលួយ ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានប្រវត្តិ។
មានសញ្ញាប័ត្រផ្នែកភាសា នៅLyon និងទំនាក់ទំនងអន្តរជាតិ នៅStrasbourg លោកស្រី សាម៉ូរ៉ា ធ្លាប់បានកាន់តួនាទីជាអ្នកទទួលខុសត្រូវកម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិនៅ កាមឺរូន នៅម៉ាដាហ្កាស្ការ ឬនៅជីប៊ូជី បច្ចុប្បន្នកំពុងកាន់តួនាទីនៅប្រទេសនីហ្សេរីយ៉ា។ លោកស្រី សាម៉ូរ៉ា នឹងត្រូវចូលកាន់តំណែងអគ្គលេខាធិការសហព័ន្ធ ចាប់ពីខែមិថុនាទៅ ជំនួសលោក អគ្គលេខាចាស់ជាតិបារាំង Jérôme Valcke ដែលត្រូវបណ្តេញតំណែងកាលពីខែកញ្ញាឆ្នាំទៅ និងបណ្តេញចេញពីសហព័ន្ធរយៈពេល១២ឆ្នាំ ពីបទពុករលួយជួញដូរសំបុត្រពេលរៀបចំប្រកួតកីឡាបាល់ទាត់ពិភពលោកនៅប្រេស៊ីល។
ការតែងតាំងស្ត្រី ឱ្យដឹកនាំពិភពកីឡា ពិភពមនុស្សរបស់មនុស្សនេះ និងដែលគ្មានបទពិសោធន៍ផ្នែកចំណាត់ការព្រឹត្តិការណ៍កីឡាថ្នាក់ពិភពលោកសោះដូច្នេះ បានបង្កបង្កើតជាការភ្នាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែនាយកសហព័ន្ធ ដែលទើបជាប់ឆ្នោតកាលពីខែកុម្ភៈ ដើមឆ្នាំ បានបញ្ជាក់ថា លោកស្រី សាម៉ូរ៉ា ចូលចិត្តបាល់ទាត់ ដូចស្វាមី គឺជាបុគ្គលដែលមានសមត្ថភាពជាងគេបំផុត សម្រាប់ដឹកនាំរដ្ឋបាលរបស់FiFA។
លោកស្រីសាម៉ូរ៉ា ដែលធ្លាប់មានចំណាត់ការល្អ ដឹកនាំធ្វើកំណែទម្រង់ប្រកបដោយតម្លាភាព ក្នុងវិបត្តិមនុស្សធម៌ ត្រូវត្រៀមខ្លួនប្រឈមនឹងការងារដ៏លំបាកមួយនៅក្នុងតួនាទីថ្មី។ ព្រោះសូមបញ្ជាក់ថា តាំងពីជាងមួយឆ្នាំមក FiFA បានស្គាល់រឿងអាស្រូវពុករលួយខ្លាំងបំផុត ក្នុងជួរថ្នាក់ដឹកនាំកំពូលៗ។ ការអង្កេតរបស់តុលាការអាមេរិកនិងស្វីស នៅតែបន្តធ្វើមិនទាន់ចប់ទេ៕

ប្រភព៖ RFI
loading...
0 comments:
Post a Comment