ហាងលក់សម្លៀកបំពាក់ Carry Me របស់តារាចម្រៀងស្រីតៃវ៉ាន់នាង Elva Hsiao បានបិទទ្វារកាលពីខែមុន បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមក ។ តារាស្រីសម្បុរស វ័យ៣៦ឆ្នាំរូបនេះបានចំណាយប្រាក់ចំនួន៩២៧.៩៦០ដុល្លារបើកហាងនោះ ហើយអតីតមិត្តប្រុសរបស់នាងបានជួយនាងក្នុងការផ្សព្វផ្សាយលើ Online និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ។
យោងតាមគេហទំព័រ E-News ឱ្យដឹងថា បញ្ហាដែលហាងនាង Elva Hsiao ត្រូវបិទទ្វារ ព្រោះពាក់ព័ន្ធនឹងការជួលទីតាំង ពោលគឺដល់ពេលត្រូវបង់ឈ្នួលជួលកន្លែង គឺម្ចាស់ទីតាំងបានសម្រេចចិត្តមិនឱ្យនាងបន្តកិច្ចសន្យាជួល ខណៈអាជីវកម្មរបស់នាងកំពុងតែលូតលាស់ ។
ហាង Carry Me របស់នាង Elva Hsiao ត្រូវនាងបង្កើតឡើងដើម្បីបំពេញបំណងរបស់ម្តាយនាង ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment