សមាគមសិល្បៈប្រគល់ ថវិការជិត២០០០០ដុល្លារ​ ជូនមន្ទីរពេទ្យគន្ធបុប្ផា

loading...
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ឧសភា វេលាម៉ោង៨ និង៣០នាទីលោក សុះ ម៉ាច បានប្រកាស ដឹកនាំតារា សិល្បៈក្នុងនាមជាសមាគមសិល្បករខ្មែរជាច្រើនរូបនាំយកថវិកាប្រមាណជាង១៦០០០ដុល្លារសហរដ្ឋអាមេរិកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
នេះជាថវិកាដែលទទួលបានពីការប្រគំតន្ត្រីសប្បុរសធម៌ដែលខាងសមាគមទទួលបានកាលពីកាលពីថ្ងៃទី៨ឧសភា ដោយមានវត្តមាន Miss Global  ឆ្នាំ២០១៥ ចូលរួម។
លោកសុះ ម៉ាច បានអះអាងថា កាលពីពេលកន្លងទៅសមាគមរបស់លោកបានប្រគល់ថវិកាចំនួន៣០ភាគរយដែលទទួលបានពីការប្រគំតន្ត្រីចំនួន៣០៥៣ដុល្លារ និង១៥,៣លានរៀល ប្រហាក់ប្រហែលនឹង៦៨៧៨ដុល្លារសហរដ្ឋអាមេរិកប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបរួចហើយ ដោយមានបវរកញ្ញារបស់Miss Global ចូលរួមប្រគល់អោយផងដែរ។
លោកថាសម្រាប់ថវិកាចំនួន៧០ភាគរយដែលនៅសល់ ដែលមានចំនួន៧៣៥៧ដុល្លារសហរដ្ឋអាមេរិក និង៣៥លានរៀល ដែលប្រហាក់ប្រហែលនឹង១៦.១០៧ដុល្លារសហរដ្ឋអាមេរិក លោកនិងក្រុមតារាសិល្បៈបានសម្រេចនាំយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅព្រឹកថ្ងៃច័ន្ទ ទី១៦ ឧសភា នេះ ដោយការប្រគល់ជូននឹងធ្វើឡើងនៅវេលាម៉ោង៨ និង៣០ព្រឹក។
លោកថា ក្នុងពិធីប្រគល់ថវិកា មិនទាន់ច្បាស់ថានឹងមានតារាសិល្បៈណាខ្លះចូលរួមនោះទេ ដោយសារតែការប្រគល់ជូនគឺជាការស្ម័គ្រចិត្តរបស់តារាម្នាក់ៗ។
យ៉ាងណាមិញ លោកថានេះ មិនមែនជាសកម្មភាពចុងក្រោយរបស់សមាគមសិល្បករខ្មែរក្នុងការរ៉ៃអង្គាសថវិកាមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផានោះទេ គឺនឹងបន្តធ្វើសកម្មភាពបន្តទៀត ដើម្បីជួយដល់មន្ទីរពេទ្យមួយនេះ៕photo_2016-05-16_05-51-13 (2)photo_2016-05-16_05-51-13 (3)
photo_2016-05-16_05-51-15photo_2016-05-16_12-29-21photo_2016-05-16_05-51-14
photo_2016-05-16_05-51-19photo_2016-05-16_05-51-18 
ប្រភព៖POSTNEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment