នគរបាល​ក្រុង​តា​ខ្មៅ​បង្ក្រាប​ឃាត់​មុខសញ្ញា​ប្លន់​និង​កាច់​.​ក​ម៉ូតូ​បាន​ម្នាក់​

loading...
កណ្តាលៈ​ សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ចេញ​ល្បាត​នៅ​ពេល​យប់​បង្ក្រាប​ឃាត់ខ្លួន​បាន​មុខសញ្ញា​ប្លន់​និង​កាច់​.​ក​ម៉ូតូ​ បាន​ម្នាក់​នៅ​ត្រង់​ចំណុច​ខាងក្រោយ​ស្ថាន​នី​យ៍​ប្រេង​តូ​តា​ល់​ ព្រំប្រទល់​ខេត្តកណ្តាល​-​រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​ដើម​គ​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​
​ មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ នូ​ ដា​វិត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សែន​សុខ​ទី​៤​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ។​ ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​ធ្វើការ​ដកហូត​សោ​ខ្សៀ​កែ​ច្នៃ​ទុក​សម្រាប់​កាច់​.​ក​ម៉ូតូ​ចំនួន​០១​ និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​០១​គ្រឿង​ ម៉ាក​ហុងដា​FTR​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1C-2385​ ។​
​ ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​វេលា​យប់​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ចេញ​ល្បាត​តាម​គោលដៅ​ងាយ​រង​គ្រោះ​ ខណៈ​ល្បាត​មក​ដល់​ត្រង់​ចំណុច​ស្ថាន​នី​យ៍​ប្រេង​តូ​តា​ល់​ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ឈរ​ក្បែរ​ម៉ូតូ​នៅ​កន្លែង​ស្ងាត់​ម្នាក់ឯង​ ។​ ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​សុំ​ធ្វើការ​ត្រួតពិនិត្យ​ រហូត​ប្រទះ​ឃើញ​មាន​កូនសោ​ខ្សៀ​កែ​ច្នៃ​ទុក​សម្រាប់​កាច់​.​ក​ម៉ូតូ​ ក៏​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បី​ធ្វើការ​សាកសួរ​ កសាង​សំណុំរឿង​ពី​បទ​ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់​ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ ។​
​ ជនសង្ស័យ​ឈ្មោះ​ នូ​ ដា​វិត​ បាន​សារភាព​ថា​ រូបគេ​និង​បក្ខពួក​៥​នាក់​ទៀត​មាន​កាំភ្លើងខ្លី​០១​ដើម​ ម៉ាក​K54​ ។​ កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ និង​កាច់​.​ក​ បាន​សម្រេច​ជា​ច្រើន​លើក​ច្រើន​សារ​ យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ​២៥​គ្រឿង​ ។​ សកម្មភាព​នេះ​ខ្លួន​និង​បក្ខពួក​បាន​ធ្វើ​ឡើង​តាំងពី​អំឡុង​ពាក់កណ្តាល​ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ,​ស្រុក​ពញាឮ​ និង​ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ៕​


ដកស្រង់ចេញពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment