បុរស​ម្នាក់​ដើរ​ចាប់​ហ៊ីង​និង​កង្កែប​ពេល​យប់​មេឃ​កំពុង​ភ្លៀង​ត្រូវ​រន្ទះបាញ់​ស្លាប់​

loading...
​បន្ទាយ​មាន​ជ័យ​ ៖​ រន្ទះ​អប្រីយ៍​បាន​ប្រល័យ​បុរស​ម្នាក់​ បណ្តាល​ឲ្យ​ស្លាប់​ចោល​ប្រពន្ធ​និង​កូន​ ។​ ហេតុការណ៍​នេះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែឧសភា​ឆ្នាំ​២០១៦​ នៅ​ចំណុច​ខាងត្បូង​ចម្ងាយ​២០០​ម​ ពី​ភូមិ​សំបួរ​ ឃុំ​ប៉ោយ​ចារ​ ស្រុក​ភ្នំ​ ស្រុក​ ខេត្តបន្ទាយមានជ័យ​ ។​ ​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា​៖​ជន​រង​គ្រោះ​ ឈ្មោះ​ចិន​ ទូច​ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ នៅ​ភូមិ​សំបួរ​ ឃុំ​ ប៉ោយ​ចារ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ។​ មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​១៥​ ខែ​ ឧសភា​ ឆ្នាំ​២០១៦​ មេឃ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ធំ​មួយ​មេ​ ជន​ រង​គ្រោះ​បាន​ចេញពីផ្ទះ​ ទៅ​ដើរ​រក​ចាប់​ហ៊ីង​និង​កង្ហែ​ប​ នៅ​ វេលា​ម៉ោង​៣​ទាប​ភ្លឺ​ ថ្ងៃ​ដដែល​ ស្រាប់​គេ​ប្រទះ​ឃើញ​សព​ ជន​រង​គ្រោះ​ដេក​ស្លាប់​ នៅ​វាលស្រែ​ខាងត្បូង​ភូមិ​ ទើប​មាន​ ការ​ភ្ញាក់ផ្អើល​។​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​ តាម​ប្រពៃណី​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ ៖​ ក្នុង​រយៈពេល​២​ថ្ងៃនេះ​ នៅ​ខេត្ត​បន្ទាយ​ មាន​ជ័យ​ មាន​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​ ក្នុង​នោះ​នៅ​ស្រុក​ម៉ា​ឡៃ​ចំ​ម​នួន​២​នាក់​ គោ​១​ក្បាល​និង​ស្រុក​ ភ្នំស្រុក​១​នាក់​៕


ដកស្រង់ចេញពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment