ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ បានធ្វើសកម្មភាព ចាប់រំលោភនាងក្រមុំ ទាំងកំរោល នៅក្រោមដើមស្វាយចន្ទីរ រហូតបានសម្រេចបំណង ខណៈដែលនាង ដឹកគោយកទៅឲ្យ ផឹកទឹកអណ្ដូង ខាងក្រោយផ្ទះ កាលពីវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុច ក្រោមដើមស្វាយចន្ទីរ ក្បែអណ្ដូងទឹក ខាងក្រោយផ្ទះ របស់ជនសង្ស័យ ស្ថិតក្នុងភូមិជ្រណង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយករណីនេះ នារីរងគ្រោះ ក៏បានទាមទារ សំណងជំងឺចិត្ត ៧០០០ដុល្លារ ផងដែរ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាត់ វិរៈ អាយុ ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវបានឃាត់ខ្លួន ដោយយោងតាមបណ្តឹង របស់នារីរងគ្រោះ និងគ្រួសារ ហើយចំណែកនារីរងគ្រោះ មានឈ្មោះ ទសភ អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា។ នៅក្នុងពាក្យបណ្ដឹង នារីរងគ្រោះ បានរៀបរាប់ថា ពេលវេលាម៉ោងខាងលើ នាងបានដឹកសត្វគោ យកទៅឲ្យផឹកទឹកអណ្ដូង ខាងក្រោយផ្ទះ របស់ជនសង្ស័យ ដូចសព្វដង គ្រានោះក៏ស្រាប់តែ ជនសង្ស័យ បានដើរសំដៅទៅខ្ចី យោងដងទឹកងូត នៅចំណុចកើតហេតុ។
នៅពេលជនសង្ស័យ ងូតទឹករួច ក៏បានស្រែកហៅនាង ឲ្យទៅយក យោងទឹកមកវិញ ស្រាប់តែជនសង្ស័យ បានចាប់នាងផ្តួល នឹងយកដៃខ្ទប់មាត់ មិនអោយស្រែក និងចាប់សម្រាតខោ នាងចេញ ហើយរំលោភទាំងកំរោល រហូតបានសម្រេច។ ក្រោយធ្វើសកម្មភាពហើយ នាងបានប្រាប់ ឪពុកម្តាយ នាំគ្នាទៅប្តឹង នគរបាលឲ្យចុះទៅអន្តរាគមន៍ ចាប់ជនសង្ស័យ បានភ្លាមៗផងដែរ រួមនឹងប្រមូលវត្ថុតាង មានខោលីអូ ប្រឡាក់ឈាម នឹងខោជើងវែង ហើយនៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពចាប់រំលោភ នាងពិតមែន៕
loading...
0 comments:
Post a Comment