កងកម្លាំងនគរបាលខេត្តចុះជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ loading... Unknown 8:23 PM NationalNews Edit សៀមរាប ៖ ក្រោយពីមានខ្យល់កន្ត្រាក់សារជាថ្មីកាលពីវេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះដែលបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន5ស្រុក មានស្រុកជីក្រែង ស្រុកសូទ្រនិគមន៍ ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកអង្គរជុំ ក្រោយពីមានហេតុការនេះកើតឡើង លោកឧត្តសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តបានដាក់បទបញ្ជារដល់បណ្តាកងកម្លាំងនគរបាល តាមបណ្តាស្រុកទាំងអស់ដែលពាក់ពន្ធ័ឲ្យចេញធ្វើសកម្មភាពចុះជួយ រុះរើ ផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងនោះ កម្លាំងការិយាល័យនគរបាលជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពួកដឹកនាំដោយលោកឧត្តមសេនីយ៍ ទោ សតណាឌីស្នងការនគរបាលខេត្ត និងអស់លោកស្នងការរងបានចុះទៅជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់នៅក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាបដែលមានការប៉ះពាល់ផ្ទះប្រជាពលរដ្ឋច្រើនជាងគេ។បើតាមការ ឲ្យដឹងពីលោកវរះសេនីយ៍ត្រីទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា ផ្ទះដែលត្រូវខ្យល់កន្ត្រាក់ប៉ើងដំបូលចំនួន៥០២ខ្នងផ្ទះ, រលំចំនួន៧២ខ្នងផ្ទះ,និងគ្រោះថ្នាក់មនុស្សចំនួន៦នាក់ ធ្ងន់ចំនួន០២នាក់និងស្រាលចំនួន០៤នាក់ ជាលទ្ធផលកំលាំងនគរបាលយើង ជួយរុះរើផ្ទះជូនបងប្អូនប្រជាពលរដ្ឋ សម្រេចបានចំនួន៦៤ខ្នងផ្ទះគិតត្រឹមតែថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៦ ហើយកម្លាំងនគរបាលយើង និងបន្តជួយរុះរើ និងសាងសងជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទូទាំងខេត្តបន្ត ទៀត ក្នុងនោះដែលលោកឧត្តមសេនីយ៍ត្រី ភឹង ចន្ថារិទ្ធ ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម បានជួយឧបត្តម ស័ង្កសីចំនួន១២សន្លឹកជូនប្រជាពលរដ្ឋ ផងដែរ។ នេះជាការឆ្លើយតតាមអនុសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ ៕ ដកស្រង់ចេញពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ Share on Facebook Share on Twitter Share on Google Plus About Unknown អត្ថបទអ្នកគួអានបន្លែម loading...
0 comments:
Post a Comment