នាង Kesha បានចែករំលែកអារម្មណ៍សោកសៅក្នុងនាមជាជនរងគ្រោះដោយការរំលោភបំពានផ្លូវភេទតាមរយៈការច្រៀងបទ «Til It Happens To You» របស់ឡេឌី ហ្កាហ្កា ក្នុងព្រឹត្តិការណ៍ «សង្គមមនុស្ស» នៅក្រុងឡូសអេនចឺឡេស សហដ្ឋអាមេរិក កាលពីរាត្រីថ្ងៃទី៧ ឧសភា ២០១៦ ។ នាង Kesha បាននិយាយមុនពេលសម្តែងថា «នាងខ្ញុំចង់បង្ហាញបទចម្រៀងមួយនេះដល់បុរសគ្រប់រូបស្រី្ត ក្មេងៗ និងសត្វដែលធ្លាប់ត្រូវបានគេរំលោភបំពានផ្លូវភេទ» ។
តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងរ៉េបជនជាតិអាមរិកវ័យ២៩ឆ្នាំ នាង Kesha នៅតែជាប់ពាក់ព័ន្ធទៅនឹងបណ្តឹងមួយដែលនាងបានប្តឹងលោក Lukasz Sebastian Gottwald (Dr. Luke) វ័យ៤២ឆ្នាំ ជាផលិតករបទចម្រៀងដែលនាងបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងការប្រមាថមើលងាយដោយពាក្យសម្តី ។ បទ « Til It Happens To You » ជាស្នាដៃរបស់ឡេឌី ហ្កាហ្កា និងលោក Diane Warren ។ បទនេះត្រូវសហរដ្ឋអាមេរិក និងជាទីតាំងងាយរងការរំលោភបំពានផ្លូវភេទយកទៅចាក់ផ្សាយក្នុងរឿង« The Hunting Ground» អំឡុងពេលដំណើរការរឿងក្តីស្ថិតក្នុងការរំលោភបំពានផ្លូវភេទ ។
កាលពីខែកុម្ភៈ នាង Kesha បានប្តឹងប្រឆាំងលោក Luke ពីបទបំពានផ្លូវភេទលើរូបនាង តែផលិតកររូបនេះបានដិសេធ ។ ចំណែកនាងឡេឌី ហ្កាហ្កា បានសរសេរលើបណ្តាញកម្សាន្ត Instagram ថានាងនឹងការពារតារាស្រីនេះ ។ ឡេឌី ហ្កាហ្កានិយាយថា «អ្វីដែលបានកើតឡើងលើនាង Kesha ក៏បានកើតឡើងលើតារាស្រីច្រើននាក់ទៀតដែរទាំងនាងខ្ញុំផងដែរ ហើយវានឹងប៉ះពាល់ដល់អារម្មណ៍ពេញមួយជីវិតរបស់នាងខ្ញុំតែម្តង ។ មូលហេតុជាច្រើនដែលធ្វើឱ្យជនរងគ្រោះជាស្ត្រីមិននិយាយរឿងរំលោភបំពានផ្លូវភេទអស់រយៈពេលជាច្រើនឆ្នាំ គឺការភ័យខ្លាចដោយគិតថាគ្មានអ្នកណាម្នាក់ជឿនាង ។ ករណីខ្លះអ្នករំលោភបំពានបានគំរាមជីវិតពួកនាង ឬជីវិតគូស្នេហ៍របស់ពួកនាងដើម្បីចង់ឱ្យនាងរងគ្រោះនៅស្ងៀមប្រៀបដូចជាគ្មានអ្វីកើតឡើង» ។
ការរំលោភបំពានផ្លូវភេទតែងតែកើតមានក្នុងសង្គម ជាពិសេសក្នុងពិភពសិល្បៈដែល បុរសៗ ឬផលិតករចាត់ទុកថា តារាសម្តែង ចម្រៀង ឬបង្ហាញម៉ូដ គឺជាឧបករណ៍កំដរអារម្មណ៍របស់ពួកគេ ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment