បុរសម្នាក់ ស្លាប់យ៉ាង​អាណោច​អាធ័ម ដោយសារសង់ផ្ទះនៅខ្លួនឯង

loading...
ព្រៃវែង: បុរសម្នាក់ ឡើងប្រក់ដំបូលផ្ទះរបស់ខ្លួន ហើយរអិលជើងបណ្ដាលឲ្យធ្លាក់បាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនាវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងភូមិបារាយកើត សង្កាត់បារាយ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីសមត្ថកិច្ចសង្កាត់បារាយណ៌ បានឲ្យដឹងថា ឈ្មោះ ប៉ែន ធីតា ភេទប្រុស អាយុ៣៣ឆ្នាំ បានឡើងប្រក់ដំបូលផ្ទះរបស់ខ្លួន ប៉ុន្តែដោយខ្វះការប្រុងប្រយ័ត្ន ក៏រអិលជើងបណ្ដាលឲ្យធ្លាក់ពីលើដំបូលបាក់កស្លាប់ភ្លាមនៅកន្លែងកើតហេតុ។
បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកអធិការបានចាត់តាំងមន្ត្រីជំនាញចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព បន្ទាប់មកសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្លាក់ពីលើដំបូលបាក់កស្លាប់ពិតប្រាកដម៉ែន។
បច្ចុប្បន្នសពសមត្ថកិច្ចនគរបាល ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
photo_2016-05-17_18-27-24 (2)
photo_2016-05-17_18-27-24 
ប្រភព៖POSTNEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment