អ្នកគាំទ្រក្រុមជម្រើសជាតិអេស្ប៉ាញ មានការអាក់អន់ស្រពន់ចិត្តបន្ទាប់ពីគ្រូបង្វឹកលោក Vicente del Bosque បានសម្រេចប្រកាសកូនក្រុមរបស់ខ្លួនចំនួន២៥នាក់ សម្រាប់ការប្រកួត Euro 2016 ប្រទេសបារាំងនាពេលខាងមុខ តែក្នុងនោះមិនមានវត្តមានកីឡាករសំខាន់ៗ៤រូបដូចជាកីឡាករ Diego Costa, Fernando Torres, Juan Mata និងSanti Cazorla ។
គ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះបាននិយាយថា៖«យើងមិនចង់មានវត្តមានកីឡាករច្រើនពេកនោះទេជាមួយនឹងភាពមិនច្បាស់លាស់អំពីបញ្ហាសុខភាព ទើបយើងសម្រេចដកកីឡាករមួយចំនួនចេញពីក្រុម ។ លោក Del Bosque បន្តនិយាយយ៉ាងមុតមាំថា ចំពោះការប្រកួត Euro 2016 នេះ អេស្ប៉ាញគឺនៅអាចធ្វើបានដដែល បើទោះបីជាមិនមានវត្តមានកីឡាករទាំងនោះក៏ដោយ ។
សូមរំលឹកថា អេស្ប៉ាញស្ថិតក្នុងពូលD ជាមួយសាធារណរដ្ឋឆែក តួកគី និងក្រូអាស៊ី ហើយអេស្ប៉ាញរំពឹងថានឹងអាចយកឈ្នះក្នុងពូលរបស់ខ្លួនក៏ដូចជាបានឈានដល់វគ្គផ្តាច់
ព្រ័ត្រ យកក្រុមដទៃដូចដែលខ្លួនធ្លាប់បានបំបាក់អុីតាលីក្នុងលទ្ធផលឮ4-0កាលពីវគ្គផ្តាច់ព្រ័ត្រ Euro 2012 ។
ព្រ័ត្រ យកក្រុមដទៃដូចដែលខ្លួនធ្លាប់បានបំបាក់អុីតាលីក្នុងលទ្ធផលឮ4-0កាលពីវគ្គផ្តាច់ព្រ័ត្រ Euro 2012 ។
គេសង្កេតឃើញថា ក្នុងចំណោមកីឡាករបណ្តោះអាសន្នរបស់ក្រុមជម្រើសជាតិអេស្ប៉ាញនៅមានខ្សែប្រយុទ្ធខ្លាំងៗ៥រូបដូចជាកីឡាករ Pedro Rodriguez, Alvaro Morata, Aritz Aduriz, Nolito និង Lucas Vazquez ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment