រដ្ឋាភិបាលនៃប្រទេសកាមេរូន បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងពហុជាតិដែលប្រយុទ្ធប្រឆាំងនឹងពួក Boko Haram បានចាប់ខ្លួនមេដឹកនាំ៥នាក់ក្នុងបណ្តាពួកមេដឹកនាំក្រុមនេះហើយបាន រំដោះស្ត្រីនិងកុមាររាប់សិបនាក់ដែលបានត្រូវចាប់ឃុំឃាំង។
បើតាមអ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាល ការឆ្មក់វាយប្រហារបានយកមូលដ្ឋានពួក Boko Haram នៅក្នុងព្រៃ Madawaya នៅក្នុងភាគខាងជើងប្រទេសជាទីដៅនៃការវាយប្រហារកាលពីពេលមុននេះ ក្នុងខែនេះ ហើយបានរំដោះកុមារ២៨នាក់ និងស្ត្រីយ៉ាងតិចណាស់១៨នាក់ផងដែរ។
ដំណឹងនេះមានឡើងនៅពេលដែលកំពុងមានការប្រជុំសន្និសីទកំពូលមួយ នៅក្នុងរដ្ឋធានីអាប៊ូហ្សា នៃប្រទេសនីហ្សេរីយ៉ា ដើម្បីពិភាក្សាគ្នាអំពីសន្តិសុខក្នុងតំបន់និងយុទ្ធសាស្ត្រប្រយុទ្ធ ប្រឆាំងនឹងពួក Boko Haram។
នៅក្នុងសុន្ទរកថារបស់លោកនៅពេលបើកសម័យប្រជុំសន្និសីទកំពូលនេះ លោកប្រធានាធិបតីនីហ្សេរីយ៉ា Muhammadu Buhari បានមានប្រសាសន៍ថាគេត្រូវការប្រាក់ប្រមាណមួយពាន់លានដុល្លារ ដើម្បីជួយអភិវឌ្ឍនៅក្នុងតំបន់បឹង Chad «សម្រាប់បំបាត់ចោលបុព្វហេតុដែលធ្វើឱ្យភេរវកម្មរាលដាល»។
លោក Buhari បាននិយាយថា «បញ្ហាធំមួយនៅពេលនេះគឺការកសាងជាថ្មី»នូវហេដ្ឋារចនាសម្ព័ន្ធដូចជា សាលារៀន គ្លីនិកសុខភាព ផ្លូវ និងស្ពានព្រមទាំងជួយដោះស្រាយបញ្ហារបស់ក្រុមមនុស្សដែលបានខ្ចាត់ ព្រាត់ពីផ្ទះសំបែងពួកគេដែលភាគច្រើនជាស្ត្រីនិងក្មេងៗ៕

រូបឯកសារ៖ ទាហាននីហ្សេរីយ៉ាលើកទង់របសពួក Boko Haram ដែលពួកគេចាប់បានកាលពីពេលថ្មីៗ នៅក្នុងទីក្រុង Damasak ប្រទេសនីហ្សេរីយ៉ា។
ប្រភព៖ VOA
loading...
0 comments:
Post a Comment