ពួកជនសកម្មប្រយុទ្ធលីបង់ Hezbollah បាននិយាយអះអាងថា ពួកឥស្លាមជ្រុលនិយមជាអ្នកទទួលខុសត្រូវដល់ការបាញ់ផ្តក់ដែលបាន បណ្តាលឱ្យលោក Mustafa Badreddine មេបញ្ជាការយោធាជាន់ខ្ពស់របស់ពួកគេស្លាប់នៅជិតចំណតយន្តហោះ ក្រុងដាម៉ាស់កាលពីថ្ងៃសុក្រ។
ពួក Hezbollah បានប្រកាសអំពីមរណភាពរបស់លោក Badreddine កាលពីថ្ងៃសុក្រនៅមុនពេលរៀបចំពិធីបុណ្យសពយោធាមួយជូន មេបញ្ជាការរូបនេះ នៅពេលបន្ទាប់មកទៀតនៅថ្ងៃដដែលនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានត្រូវចេញផ្សាយកាលពីថ្ងៃ សៅរ៍ ពួក Hezbollah បាននិយាយថា ពួកគេបានបើកធ្វើការស៊ើបអង្កេតមួយហើយបានរកឃើញថា«ការផ្ទុះដែល បានបណ្តាលឱ្យមានទុក្ករភាពរបស់លោកមេបញ្ជាការ Mustafa Badreddine ជាលទ្ធផលនៃការបាញ់ផ្តក់ដោយកាំភ្លើងធំដោយពួក Sunni ជ្រុលនិយមនៅក្នុងតំបន់នោះ»។
ក្រុមយុទ្ធជន Hezbollah បានសែងក្តារម្ឈូសលោក Badreddine តាមផ្លូវនានានៅក្នុងផ្នែកខាងត្បូងនៃក្រុងបេរូត កាលពីថ្ងៃសុក្រនៅក្នុងក្បួនដង្ហែសពមួយ។
លោក Badreddine ដែលមានអាយុ៥៥ឆ្នាំបានដឹកនាំការទាក់ទិនរបស់ពួក Shi'ite នេះនៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីហើយលោកជាមន្ត្រីជាន់ ខ្ពស់បំផុតរបស់ក្រុមនេះដែលបានស្លាប់ចាប់តាំងពីពួក Hezbollah បានចូលរួមក្នុងជម្លោះនេះបីបួនឆ្នាំមកហើយនោះ៕

អ្នកគាំទ្រ Hezbollah បានសែងមឈូសរបស់មេដឹកនាំជាន់ខ្ពស់របស់ពួកគេ Mustafa Badreddine ក្នុងពេលដង្ហែសព ក្នុងក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។
ប្រភព៖ VOA
loading...
0 comments:
Post a Comment