- ត្រី ៦ខាំ
- ម្ទេសហាវ៉ៃ ហាន់ជាចំនិត
- ខ្ទឹមបារាំង ហាន់ជាចំនិត
- ទឹកអំពិលទុំ ៦ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ទឹកធម្មតា ៦ស្លាបព្រាបាយ
- ស្ករ ៥ស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
- ម្ទេស ហាន់ល្អិត
- ម្សៅឆា
- ប្រេងឆា
#របៀបធ្វើ
- ត្រីធ្វើអោយស្អាត រួចចៀយកសាច់ ហាន់ជាបំនិតតូចល្មម។
- យកសាច់ត្រីប្រលាក់ជាមួយម្សៅឆាអោយសព្វ។
- ដាំប្រេងឆាអោយក្តៅ ដាក់ត្រី និងសាច់ត្រីបំពងអោយឆ្អឹននឹងប្រែរ ព៌ណក្រហមល្អ រួចស្រង់ទុក។
- ដាំប្រេង២ស្លាបព្រាបាយអោយក្តៅ រួចដាក់ខ្ទឹមស និងម្ទេសបំពង អោយក្រហមល្អ រួចដាក់ស្ករ ទឹកត្រី ទឹកអំពិលទុំ និងទឹកទុកអោយពុះ។
- ដាក់ម្ទេសហាវ៉ៃ និងខ្ទឹមបារាំចូល ឆាអោយទន់បន្តិច សឹមដាក់ សាច់ត្រីចូល ឆាពីរបីត្រឡប់ ភ្លក្សរសជាតិតាមការចូលចិត្ត។
- ដាក់ត្រីចៀនក្នុងចានសំរាប់ទទួលទាន រួចដួលឆាដាក់ពីលើ ជាកាស្រេច៕
loading...
0 comments:
Post a Comment