នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ លោក សួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា «មនុស្សយើងកាលណា យើងដឹងខ្លួន និងស្គាល់ខ្លួនឯងច្បាស់ថា យើងមិនបានលួចធ្វើអំពើរអាក្រក់ដែលមហាជនស្អប់ខ្ពើមទេនោះគឺគ្មានអ្វីទៅខ្លាច នរណា លួចថត សំឡេងអីទេ ។ មានតែមនុស្សខូច មានគំនិតខូច និយាយរឿងខូចខិល និងមានចរឹតខូច មិនស្មោះត្រង់ជាមួយសាធារណៈប៉ុណ្ណោះ ដែលខ្លាចគេលួចថតសំឡេងខូចខិល របស់ខ្លួនយកទៅផ្សាយរហូតដល់ដេកមិនលក់»។
ប្រធានគណបក្សអំណាចខ្មែរបានបន្តថា លោកឥតមានការខ្វាយខ្វល់ និងឥតភ័យព្រួយអ្វីទាំងអស់ពីព្រោះរូបលោក ស្គាល់ខ្លួនឯងច្បាស់ និងស្គាល់ការងារដែលលោក កំពុងធ្វើនេះ។ លោកថា លោកឥតមានទៅនិយាយញ៉ែស្រីក្មេងរកសប្បាយផ្លូវភេទ ឥតមានទៅនិយាយពីផែនការលួចប្លន់ទ្រព្យសម្បត្តិអ្នកណាឬសម្លាប់ ជីវិតមនុស្ស ឬក៏លក់ជាតិ ក្បត់ជាតិនោះទេ ដែលនាំឱ្យមានទោសពៃ នៅពេលបែកធ្លាយនោះទេ។
កាលពីដើមខែមីនា សំឡេងសន្ទនាស្នេហាផ្តោះផ្តង់អំពីរឿងលើគ្រែដែលគេសង្ស័យលើ លោក កឹម សុខា និងនារីវ័យក្មេងឈ្មោះ ខុម ចាន់តារ៉ាទីហៅស្រីមុំ បានបែកធ្លាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ ហើយក្រោយមក កញ្ញា ខុម ចាន់តារ៉ាទី បានសារភាពថា សំឡេងនោះ គឺជារបស់នាង និង លោក កឹម សុខា ប្រាកដមែន បន្ទាប់ពីនាងបានលាក់បាំងមិននិយាយប្រាប់សមត្ថកិច្ច អស់ជិត១ខែមក។ បន្ទាប់ពីសារភាពនៅមុខតុលាការ ស្រីមុំ ថែមទាំងបានសរសេរលិខិតចំហរ រិះគន់ លោក កឹម សុខា ដែលមិនបានទទួលខុសត្រូវចំពោះរូបនាង និងមិនគោរពការសន្យា។ ស្រីមុំក៏បានសម្រេចដាក់ពាក្យ លោក កឹម សុខា និងអ្នកពាក់ព័ន្ធក្នុងរឿងរបស់នាង ដោយទាមទារសំណង៣០ម៉ឺនដុល្លារផងដែរ។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា ដែលជាយុវតីគាំទ្រគណបក្សសង្រ្គោះជាតិនោះ បានប្រកាសធ្វើយុទ្ធនាការនានា ស្វែងរកស្នាមេដៃ១លាននាក់ ដើម្បីទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានគណបក្សសង្រ្គោះជាតិ។ នាងបានអះអាងថា នាងគាំទ្រគោលនយោបាយមួយចំនួន ប៉ុន្តែនាងមិនគាំទ្របុគ្គលដែលប្រព្រឹត្តរឿង អសីលធម៌នោះទេ៕
ប្រភព៖Fresh News
loading...
0 comments:
Post a Comment