ស៊ន សៀវម៉ី ទៅកូរ៉េយប់នេះ ជាមួយមនុស្ស ២រូបទៀត

loading...
ភ្នំពេញ: នៅវេលាម៉ោងប្រមាណជាជិត១១យប់ថ្ងៃទី១៦ ឧសភា នេះ កីឡាការិនីល្បីឈ្មោះនាងស៊ន សៀវម៉ី នឹងចេញដំណើរទៅកាន់ប្រទេសកូរ៉េដើម្បីហ្វឹកហាត់ ប៉ុន្តែនាងមិនមែនទៅតែជាមួយគ្រូបង្វឹករបស់ខ្លួននោះទេ គឺមានកីឡាការិនីជាធនធានថ្មីម្នាក់ទៀតទៅជាមួយផងដែរ។ នេះបើយោងតាមការបញ្ជាក់មុននេះបន្តិច ពីសំណាក់ក្រុមគ្រួសាររបស់នាង។
លោក ស៊ន អេលីត ជាបងប្រុសបង្កើតរបស់នាងបានប្រាប់ Post News ថា នៅវេលាម៉ោង១០យប់នេះ កញ្ញា ស៊ន សៀវមី នឹងបានទៅដល់ព្រលានយន្តអន្តរជាតិភ្នំពេញ ដើម្បី Check In និងធ្វើការហោះហើរចាកចេញទៅកាន់ប្រទេសកូរ៉េ ដែលជើងយន្តហោះរបស់នាង នឹងចេញពីព្រលាននៅវេលាម៉ោង១០ និង៤៥នាទីយប់។
លោកថាដំណើរចាកចេញ របស់នាងមានចំនួន៣នាក់ដោយរួមមានកញ្ញា ស៊ន សៀវម៉ី លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹករបស់នាង និងមានកីឡាការិនីវ័យក្មេងម្នាក់ទៀត ដែលលោក ឆយ យ៉ុងសុក យកទៅអោយហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េ។
លោកថា ការចាកចេញរបស់អ្នកទាំង៣ មានរយៈពេលពេញ២ខែពេញ ដែលគោលដៅចំបងគឺយក ស៊ន សៀវម៉ី ទៅហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីត្រៀមខ្លួនទៅប្រកួតអូឡាំពិក នៅខែកញ្ញាខាងមុខនៅប្រេស៊ីល ហើយក៏ឆ្លៀតយកក្មេងស្រីម្នាក់ ដែលជាធនធានថ្មី នៅក្នុងពិភពតៃក្វាន់ដូ យកទៅទៅហ្វឹកហាត់នៅទីនោះដែរ។
លោកថាការចេញដំណើររបស់ប្អូនស្រីយប់នេះ នឹងមិនមានការជូនដំណើរពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង ឬគណកម្មការអូឡាំពិកនោះទេ ដោយការជូនដំណើរជាលក្ខណៈឯកជនប៉ុណ្ណោះ។ លោកនិយាយថា«យប់ហ្នឹងមាន៣នាក់ទៅកូរ៉េហ្នឹង គឺប្អូនខ្ញុំ គ្រូគាត់ និងក្មេងថ្មីផ្នែកតៃក្វាន់ម្នាក់ទៀត ហើយតាមខ្ញុំដឹងអត់មានការជូនដំណើរអីពីថ្នាក់លើទេ គឺមានតែកូនសិស្សខ្ញុំ និងគ្រួសារខ្ញុំតែប៉ុណ្ណឹងឯង ប៉ុន្តែខាងសហព័ន្ធ និងអូឡាំពិកអាចមកខ្លះក៏ថាបាន!»។ លោកថាស៊ៀវម៊ី និងអ្នករួមដំណើរនឹងទៅដល់ប្រទេសកូរ៉េនៅ៥ម៉ោងក្រោយ បន្ទាប់ពីជើងយន្តហោះដែលនាង និងរួមដំណើរចាកចេញដំណើរពីភ្នំពេញនៅវេលាម៉ោងជិត១១យប់ថ្ងៃនេះ៕
photo_2016-05-16_18-10-07 (2) 
photo_2016-05-16_18-10-07 
photo_2016-05-16_18-10-11 
photo_2016-05-16_18-10-10 (2) 
photo_2016-05-16_18-10-10
ប្រភព៖POSTNEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment