ឃាត់​ជនសង្ស័យ​២​នាក់​ប្រើប្រាស់​គ្រឿងញៀន​

loading...
ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​ ១៤​ ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ កម្លាំង​អន្តរាគមន៍​ និង​កម្លាំង​ផ្នែក​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ក្នុង​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រង់​ចំណុច​លើ​ផ្លូវ​១៥១​ ភូមិ​សំរោង​ជើង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំ​ព​ញ​។​ ​ជនសង្ស័យ​ទី​១​ ឈ្មោះ​ អៀវ​ សា​វី​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ ស្ថិត​ក្នុងភូមិ​ច្រេស​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ​ទី​២​ឈ្មោះ​ ម៉េ​ង​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុ​របរ​ កម្មករ​សំណង់​ មាន​ទីលំនៅ​ ផ្ទះ​គ្មាន​លេខ​ ភូមិធំ​ជើង​ សង្កាត់​ពញា​ពន់​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​ ​ដកហូត​វត្ថុ​តាង​ គ្រឿងញៀន​ប្រភេទ​ក្រាម​ ព​ណ៍​ស​ថ្លា​ (​ម៉ា​ទឹកកក​)​ ចំនួន​៤​កញ្ចប់​តូច​។​ ​ បច្ចុប្បន្ន​ ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ។​ ​


ដកស្រង់ចេញពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment