ក្រុម Leicester City កំពុងហែក្បួនព្យុហយាត្រាក្នុងទីក្រុង បាងកក ប្រទេស ថៃ ក្នុងពេលដែលកីឡាកររបស់ក្រុមនេះ កំពុងស្ថិតក្នុងទស្សនកិច្ចទៅកាន់ប្រទេសម្ចាស់ក្រុម ដោយមានអ្នកគាំទ្រក្រុមចចករាប់ម៉ឺននាក់ អបអរនៅតាមដងមហាវិថី ។
អ្នកគាំទ្រក្រុមចចកប្រមាណ ២៤ ម៉ឺននាក់ បានចេញមកដើរក្បួន ក្នុងនោះមានបុរស, ស្ត្រី និងកុមារជាង ១០ ម៉ឺននាក់ រៀបចំជាក្បួនពិសេស អមដោយក្រុមតន្ត្រីជាច្រើនក្រុម ។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសម្ចាស់ក្រុម, Leicester City បានបង្ហាញខ្លួនជាសាធារណក្នុងពិធីជាច្រើន ដូចជា សន្និសីទសារព័ត៌មាន, បើកកិច្ចប្រជុំ, ជួបជុំជាមួយអ្នកគាំទ្រ និងចូលព្រះបរមរាជវាំង ព្រមទាំងដង្ហែក្បួនព្យុហយាត្រាដ៏ធំ ដើម្បីថ្លែងអំណរគុណដល់ប្រជាជន ថៃ ដែលគាំទ្រក្រុមចចក ។
loading...
0 comments:
Post a Comment