ក្រសួងអប់រំ ប្រកាសជ្រើសរើស និស្សិតអាហារូបករណ៍ ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសចិន

loading...
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីជូនដំណឹងមួយ ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍កម្ពុជា ទាំងពីរភេទ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Tongren University នៃប្រទេសចិន សម្រាប់ឆ្នាំ២០១៦នេះ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស សិស្សានុសិស្សកម្ពុជា ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេសល្អ ដើម្បីបានទៅសិក្សា នៅសកលវិទ្យាល័យ Tongren University ប្រទេសចិន ចំនួនពី២០០-៣០០នាក់ ហើយក្នុងចំនួននេះ ១០ភាគរយ នឹងទទួលបានអាហារូបករណ៍១០០ភាគរយពេញ, ៣០ភាគរយ នឹងទទួលបានអាហារូបករណ៍៨០ភាគរយ, ៦០ភាគរយនឹងទទួលបានអាហារូបករណ៍៧០ភាគរយ នៃចំនួន២០០-៣០០នាក់។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ចំពោះព័ត៌មានលម្អិតអំពីអាហារូបករណ៍នេះ បេក្ខជន ដែលមានចំណាប់អារម្មណ៍ និងស្របតាមលក្ខខណ្ឌខាងលើ អាចទៅសាកសួរព័ត៌មានបន្ថែម នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា ស្ថិតនៅក្នុងអាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរា ៥០ម៉ែត្រ រៀងរាល់ម៉ោងធ្វើការ៕
 
ប្រភព៖Fresh News
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment