ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរតាមដាន នៅតាមទីរមណីយដ្ឋានប្រាសាទ ដែលមានដើមឈើធំៗ ដែលអាចងាយរលំបង្កការខូតខាតដល់ប្រាសាទជាយថាហេតុ។ ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្រោយពីមានភ្លៀងនិងខ្យល់កន្ត្រាក់នៅតាមបណ្តាខេត្តមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលធ្វើឲ្យផ្ទះប្រជាពលរដ្ឋបានខូចខាត និងដើរឈើនៅខាងមុខប្រាសាទមួយចំនួន បានដួលរលំ។
ជាមួយគ្នានេះ ប្រមុខបក្សកាន់អំណាច ក៏អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននឹងបាតុភូតធម្មជាតិនេះផងដែរ។ តាមរយៈហ្វេសប៊ុករបស់ខ្លួន សម្តេច ហ៊ុន សែន បានអំពាវនាវបែបនេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេសដែលមានផ្ទះក្បែរដើមឈើធំៗ ហើយសូមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើជួបប្រទះគ្រោះធម្មជាតិបែបនេះ ឬក៏ត្រូវការជំនួយសង្គ្រោះបន្ទាន់ណាមួយ»។
ដោយឡែក ទាក់ទងនឹងគ្រោះរាំងស្ងួងវិញ ប្រមុខរដ្ឋាភិបាល ក៏ស្នើឲ្យអាជ្ញាធរបន្តចុះស្តារ និងជីកអណ្តូង បឹង ស្រះ ប្រឡាយ ដល់ប្រជាពលរដ្ឋឲ្យបានប្រើប្រាស់ និងសម្រាប់បង្ការការខ្វះទឹកនៅពេលក្រោយៗ ៕
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment