ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីពេលថ្មីៗកន្លងមក បានផ្សាយដោយយោងសម្ដីលោក Rob Wainwright មេបញ្ជាការប៉ូលិស Europol ដែលប្រាប់កាសែតDie Welt របស់អាល្លឺម៉ង់ថា លោកបារម្ភពីការប្រកួតបាល់ទាត់យូរ៉ូ២០១៦នៅប្រទេសបារាំង នៅក្នុងខែមិថុនាខាងមុខ ព្រោះអាចក្លាយជាគោលដៅនៃការបង្កភេរវកម្ម ។
លោក Wainwright បញ្ជាក់ថា៖ «ជារឿងងាយស្រួលក្នុងការវាយប្រហារតាមគោលដៅដូចជា នៅហាងកាហ្វេ ភោជនីយដ្ឋាន និងទីតាំងរៀបចំការប្រគំតន្ត្រី ហើយខ្ញុំក៏បារម្ភយ៉ាងខ្លាំងទៅលើការប្រកួតយូរ៉ូ២០១៦ ព្រោះជាគោលដៅទាក់ទាញក្រុមភេរវករ» ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment