ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៧:១៥ (07-12-2016 07:15)
ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា បក្ខពួកខ្ទើយកូនយួន៣នាក់ដែលធ្វើទារុណកម្មលើកូនក្មេង ដោយយកដំបងឆក់លើរាងកាយនៅខេត្តមណ្ឌលគីរី ត្រូវសមត្ថកិច្ចចាប់បាន៣នាក់ហើយកាលពីវេលាម៉ោង៦ និង៥៤ព្រលប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភោជនីយដ្ឋានកំពង់ចម្លងទន្លេមេង្គ ស្ថិតក្នុងភូមិ១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ ដោយឡែកកូនយួនដែលទារុណកម្មកូនក្មេងនោះនៅមិនទាន់ចាប់បាននៅឡើយទេ តែសមត្ថកិច្ចកំពុងឡោមព័ទ្ធ ។សូមជម្រាបថា ការធ្វើទារុណកម្មលើក្មេងប្រុសតូចនេះមានរយៈពេល២ខែកន្លងមកហើយ ប៉ុន្តែទើបបែកធ្លាយវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក ។
ការិយាល័យកណ្តាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងអង្គការ CPU នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរំដោះកុមាររងគ្រោះ ម្នាក់ ភេទប្រុស អាយុ២ឆ្នាំ និងធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ១-ឈ្មោះ រ៉េត សុធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ៣L ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ២-ឈ្មោះ លី ហេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិហូឡង់ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ៣-ឈ្មោះ អឿ ណាត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការអណ្តូង ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីអំពើហិង្សា និងរំលោភលើកុមារ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី រួចបញ្ជូនទៅធ្វើការសាកសួរនៅការិយាល័យកណ្តាលព្រហ្មទណ្ឌ ៕



loading...
0 comments:
Post a Comment