ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៥:០០ (05-12-2016 15:00)
វៀតណាម ៖ តាមប្រភពព័ត៌មាន Viral4real ឱ្យដឹងថា ក្មេងស្រីជំទង់ម្នាក់ បានជួលឃាតករឱ្យមកសម្លាប់ឪពុកម្តាយរបស់ខ្លួន ព្រោះបានដាក់សម្ពាធខ្លាំងពេក ទ្រាំមិនបាន ។តែការពិត ម្តាយឪពុកតែងតែចង់ធ្វើឲ្យកូនល្អ។ ដល់ថ្នាក់ពេលខ្លះ ពួកគាត់បង្ខំកូនឲ្យធ្វើអ្វីៗទាំងអស់ ដើម្បីប្រយោជន៍ទៅថ្ងៃអនាគត។ តែចំពោះកូនខ្លះវិញ គិតថាការធ្វើនេះ គឺជាសម្ពាធរបស់ពួកគេ ដែលម្តាយឪពុកបង្ខំឲ្យធ្វើ។
ចំពោះម្តាយឪពុកនៅអាស៊ីយើងវិញ ចូលចិត្តណាស់ក្នុងការបង្ខំកូនឱ្យខំរៀន ហើយពេលខ្លះទៀត បើកូនមិនបានពិន្ទុល្អទេនោះ ច្បាស់ហើយថា ត្រូវឈឺសាច់ជាក់ជាមិនខាន ។ ការធ្វើនេះ គឺដើម្បីជំរុញទឹកចិត្តកូនឲ្យខំរៀន។ តែពេលខ្លះ វាក៏មានវិធីល្អជាងនេះ ដើម្បីឲ្យកូនមានអនាគតល្អដែរ ។
នាង Jennifer Pan ដែលជាក្មេងស្រីជំទង់ជនជាតិកាណាដា-វៀតណាម ត្រូវបានម្តាយឪពុករបស់នាងបង្ខំឲ្យរៀនបាននិទ្ទេសយ៉ាងហោច B+ឡើង ។ ពិតណាស់ កាលនាងមិនទាន់ចប់ថ្នាក់ទី៨ នាងជាសិស្សពូកែម្នាក់ ដែលអាចសម្រេចក្តីបំណង និង លក្ខខណ្ឌរបស់ម្តាយឪពុកនាងបាន តែដល់ពេលនាងឡើងដល់ថ្នាក់វិទ្យាល័យ នាងធ្លាក់និទ្ទេសមកដល់ B ។
នាងបានបង្ខំចិត្តលាក់ម្តាយឪពុកនាងមិនឱ្យដឹង ដោយក្លែងនូវរាល់ឯកសារទាំងអស់ ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ធ្វើពុតមកធ្វើការជាឱសថការីនៅមន្ទីរពេទ្យផងដែរ ដែលនេះ គឺជាអ្វីដែលឪពុកនាងចង់ឲ្យនាងធ្វើ ។ រហូតដល់ពេលមួយ ដែលម្តាយឪពុកនាងបង្ខំឱ្យនាងបែកពីសង្សារ។
ពួកគាត់ប្រាប់នាងឱ្យរើសយកជម្រើសតែមួយ ។ បើយកសង្សារ គឺអត់គ្រួសារ នាងក៏បានជ្រើសរើសយកគ្រួសារ ។ តែពេលវេលាកន្លងផុតទៅបន្តិច នាងក៏ធ្លាក់ខ្លួនកើតជំងឺធ្លាក់ទឹកចិត្ត ហើយនាងក៏សម្រេចចិត្តរៀបគម្រោងការបញ្ចប់ជីវិតម្តាយឪពុកនាងឱ្យបាត់ ពីផែនដីនេះ ដើម្បីកុំឱ្យមកត្រួតនាងទៀត ។
នាង និងមិត្តប្រុសបានជួលឃាតករប៉ុន្មាននាក់ មកសម្លាប់ម្តាយឪពុកនាង ដោយធ្វើដូចជាករណីប្លន់ផ្ទះសម្បែង ។ ម្តាយរបស់នាងបានស្លាប់បាត់បង់ជីវិត ខណៈឪពុកត្រូវរបួសធ្ងន់ ។ តែពីរសប្តាហ៍ក្រោយមក នាង Jennifer ក៏ចេញមុខសារភាពថា ខ្លួនជាអ្នកធ្វើឃាតអ្នកមានគុណទាំងពីរ ។



loading...
0 comments:
Post a Comment