ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៥:១៥ (05-12-2016 15:15)
ខេត្តស្វាយរៀង ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបន្ទាប់ពីនារីរូបនោះបានប្រតាបប្រតប់ជាមួយប្តី រហូតធ្លាក់ពីលើគ្រែបោកក្បាលនឹងជើងកៅអីរងរបួសធ្ងន់រហូតសន្លប់ ។ ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិទាហានលើ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។នគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសជាប្តីឈ្មោះ ទាវ ប៉ា អាយុ២៤ឆ្នាំ មុខរបរជាងភ្លើង ចំណែកនារីជាប្រពន្ធរងគ្រោះឈ្មោះ ម៉ិញ ធីតា អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ។
នារីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកប្រាប់សមត្ថកិច្ចថា នាងនិងប្តីបានរៀបការជាមួយគ្នារហូតបានកូនប្រុសម្នាក់អាយុ១ខួប ហើយ ។ មុនពេលកើតហេតុដោយសារប្តីរបស់នាងស្រវឹងស្រាខ្លាំង ហើយគាត់បម្រុងជិះម៉ូតូទៅកាត់សក់ នាងក៏ឃាត់មិនឲ្យទៅព្រោះខ្លាចគ្រោះថ្នាក់ តែប្តីនាងមិនស្តាប់នាងឡើយ ទើបទាស់ពាក្យសម្តីគ្នារហូតប្រតាយប្រតប់គ្នា បណ្ដាលឲ្យនាងធ្លាក់ពីលើគ្រែបោកក្បាលនឹងជើងកៅអីស្លាប់តែម្តង ។
នគរបាលក្រុងស្វាយរៀង បានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ឃាត់ខ្លួនបុរសជា ប្តីនាំមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីសួរនាំ ចំណែកនារីជាប្រពន្ធត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕


loading...
0 comments:
Post a Comment