ថៃបានបាញ់ប្រហាពលរដ្ឋខ្មែរ២នាក់ឲ្យរងរបួសទៀតហើយ

loading...
ខេត្តបាត់ដំបង៖  មានករណីបាញ់ប្រហារ ជាច្រើនគ្រាប់ មកលើពលរដ្ឋខ្មែរ ដែលចូលទៅដាក់មោងដើម្បីយកត្រីនៅក្នុងទឹកដីថៃ បណ្ដាលឲ្យបុរស ២នាក់រងរបួស ជើងខាងស្តាំ និងម្នាក់ទៀតរងរបួសបាក់ដៃខាងឆ្វេងហេតុនេះបានកើតឡើងនៅវេលាម៉ោង៥ជាងល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះ ទី១ ឈ្មោះ ភឿន ផានី ភេទប្រុស អាយុ២២ឆ្នាំ រងរបួសជើងស្ដាំ នៅបៀមក្បាលគ្រាប់ជាប់ មិនទាន់អាចវះកាត់បាននៅឡើយ រស់នៅភូមិ ភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបងនិងជនរងគ្រោះទី២ ឈ្មោះ សាន សាក់ ភេទប្រុស អាយុ១៨ឆ្នាំ របួសបាក់ដៃខាងឆ្វេង រស់នៅភូមិឃុំជាមួយជនរងគ្រោះខាងលើ។

ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា៖ពួកគេបានលួចចូលទៅដាក់មោង យកត្រីនៅក្នុងទឹកដីថៃ មានគ្នាប្រហែលជិតដប់នាក់ ដែលពួកគាត់បាន លួចចូលតាមច្រក ទីងមោង និងច្រកអូរគគី ដែលមានចម្ងាយ ប្រហែលជាង២គីឡូម៉ែត្រ ពីព្រំប្រទល់ កម្ពុជា~ថៃ ដោយកន្លងមកពួកគាត់ធ្លាប់
បានចូលទៅដាក់មោងរកត្រីជាច្រើនដង រួចមកហើយ ប៉ុន្តែនៅថ្ងៃកើតហេតុចុងក្រោយនេះ ពួកគាត់បានយកមោងទៅដាក់តាំងខាងលើដូចសព្វមួយ លុះដល់ថ្ងៃស្អែក ទើបពួកគាត់បានចូលទៅដោះយកត្រី ក៏ត្រូវបានជនជាតិថៃ បាញ់មកលើពួកគាត់ជាជនរងគ្រោះជាច្រើនគ្រាប់ បណ្ដាល
ឲ្យរបួស២នាក់តែម្ដង និងបក្សពួកខ្លះទៀតបានរត់គេចបែកគ្នា ដោយពុំបានដឹងថាមានគ្នីគ្នារងរបួសនោះឡើយ ចំនែកពួកគាត់ដែលរងរបួសត្រូវគ្រាប់កាំភ្លើង ប្រឹងរត់ទាំងមានការឈឺចាប់ បានចម្ងាយប្រហែល៣០០ម៉ែត្រទើបមានគេមកជួយសង្គ្រោះតែម្ដង។

ជនរងគ្រោះ បានបន្តទៀតថា៖ក្រោយពេល កើតហេតុ ពួកគាត់ពុំហ៊ានរាយការណ៍ ដល់សមត្ថកិច្ចដើម្បីជួយធ្វើអន្តរាគមន៍ នោះឡើយដោយពួក គេជាពួកលួចចូលទៅដោយខ្លួនឯងដោយ គ្មានការអនុញាតិ នោះឡើយ ។

គួរបញ្ជាក់ ថា បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានលួច ចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ តែងតែរងនៅការបាញ់ប្រហាពីសំណាក់ទាហានថៃ សមត្ថកិច្ចជំនាញគួតែជួយពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យពួកគាត់លួចចូលទៅក្នុងទឹកដីថៃតទៅទៀតព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតបាន ។

បន្ទាប់ពីកើតហេតុ រួចមកជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារ ជួលរថយន្តដឹកបញ្ជូនមកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដោយសម្ងាត៕
IMG-20161202-WA0034IMG-20161202-WA0033
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment