ស្ទង់មតិ: យុវជនថៃ ៧១ ភាគរយ​រួមភេទ និង ៤២% ​រំលោភ​ដៃគូ​​

loading...
ក្រុងបាងកក: លទ្ធផល​ស្លុត​ចិត្ដ​ពីការ​មតិមួយ​លើ​ អត្ដចរិត​ដ៏បំពាន​របស់​យុវជន​ថៃលើ​ដៃគូ​ស្នេហា​ ត្រូវបាន​លាត​ត្រដាង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុនថា បុរសថៃ ៧១​,៧ ភាគរយ​សារភាព​ថា បាន​រួមរ័ក​ ខណៈ​ ៤២,៤ ភាគរយ​និយាយថា ខ្លួន​បាន​រំលោភ​ភរិយា​ទាំង​កំរោល​ជាវិធី​រំងាប់​កំហឹង។​
ក្នុង​យុទ្ធនាការ​​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ដ្រី អង្គការ​មូលនិធិ​ចលនា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​ស្ដ្រី និង​បុរស ​ធ្វើការ​ស្ទង់មតិ​លើ​បុរសថៃ ១៦១៧ នាក់​ អាយុ​ចន្លោះពី ២០ ទៅ ៣៥ ឆ្នាំ​ ដែល​រស់នៅ​ទីក្រុង​បាងកក​ ខេត្ដ​ឈុមផុន និងខេត្ដ​ឡាមប៉ាង​។
លទ្ធល​បង្ហាញ​កាលពី​ថ្ងៃចន្ទ​ដើម្បី​ប្រារឰ​ទិវា​អន្ដរជាតិ​លុប​បំបាត់​ អំពើ​ហិង្សា​លើស្ដ្រី រកឃើញ​ថា អ្នក​ចូលរួម​ ៨០ ភាគរយ​​ស្រែក​គំហក​ដាក់​ដៃគូ​ ៧៤,៧ ភាគរយ​ជេរប្រមាថ​ដៃគូ ខណៈ​ ១៤ ភាគរយ​ថា ខ្លួន​ប្រើហិង្សា​ពេល​មាន​ជម្លោះ​ប្រចែប្រចណ្ឌ៕
     ប្រភព៖ ភ្នំពេញប៉ុស្ត៏
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment