ធី សុវណ្ណថា ផ្ដល់យោបល់ដល់លោក ហ៊ុន សែន ឲ្យរៀបចំមហាបាតុកម្មប្រឆាំងលោក កឹម សុខា

loading...
នៅក្នុងកិច្ចសន្ទានារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេទម្លាយកាលពីយប់មិញ បានឲ្យដឹងថា កញ្ញា ធី សុវណ្ណថា បានផ្ដល់យោបល់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យប្រមូលកម្លាំងដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា និងបោះឆ្នោតទម្លាក់មេដឹកនាំបក្សប្រឆាំងរូបនេះ ពីតំណែងអនុប្រធានទី១ នៃរដ្ឋសភាជាតិ កាលពីចុងខែតុលា ឆ្នាំ២០១៥កន្លងមក។
កាលពីចុងខែតុលា ឆ្នាំ២០១៥កន្លងមក ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំងនោះ នៅឯរាជធានីភ្នំពេញឯណេះវិញ ក្រុមបាតុកររាប់សិបនាក់ បានធ្វើបាតុកម្មនៅមុខរដ្ឋសភា ហើយបាតុកម្មនោះ បានឈានទៅដល់ការផ្ទុះអំពើហិង្សាទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប ដែលត្រូវក្រុមបាតុករវាយដំឲ្យរងរបួសធ្ងន់ធ្ងរ។
នៅកិច្ចសន្ទនាដែលបែកធ្លាយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកញ្ញា ធី សុវណ្ណថា ថា ប្រសិនបើមានបាតុកម្មប្រឆាំងរូបលោកនៅឯទីក្រុងប៉ារីស នឹងមានបាតុកម្មប្រឆាំងនឹងលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ នៅឯរាជធានីភ្នំពេញ។
ក្រៅពីសរសើរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កញ្ញា ធី សុវណ្ណថា បានចាត់ទុកថា នេះគឺជាយុទ្ធសាស្ត្រយកបន្លាជួសបន្លា និងជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យធ្វើមហាបាតុកម្មប្រឆាំងលោក កឹម សុខា ទាំងនៅមុខរដ្ឋសភា និងនៅគេហដ្ឋានរបស់លោក កឹម សុខា ផងដែរ។
កញ្ញា ធី សុវណ្ណថា ឆ្លើយតបទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា៖ “បើ ធ្វើបាតុកម្ម តាគួរធ្វើឲ្យធំ និងឲ្យខ្លាំង ត្រូវមានដុតកង់ឡាន និងកប់កញ្ចក់ផ្ទះគាត់ឲ្យខ្ទេច ចង់ប្រាប់ទៅលោក កឹម សុខា ថា ចេះឯងឲ្យក្រែងចេះគេ”។
ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាពិតឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ។
ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ លោក សុខ ឥសាន ទទួលស្គាល់ថាជាការពិត ដោយថាបញ្ហានេះមកពីមានការដោះដូរទូរសព្ទ។
VOD នៅមិនទាន់អាចទាក់ទងសុំការឆ្លើយបំភ្លឺពី កញ្ញា ធី សុវណ្ណថា បាននៅទ្បើយទេ៕
 ប្រភព៖ VOD
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment