យោងតាមលោក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តដឹកទំនិញ ម៉ាក HYUNDAI ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 03B-8877 ធ្វើដំណើរពីកើតទៅលិច បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្តផ្សេងទៀតក៏ជ្រុលទៅបុក
ពីក្រោយម៉ូតូមួយគ្រឿង ម៉ាកHonda c125 ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-2234 ក្នុងទិសដៅស្របទិសគ្នា បើកបរដោយឈ្មោះ ឈុំ សំអុល ភេទស្រី អាយុ ២៥ឆ្នាំ ជាម្តាយ និងកូនឈ្មោះ ភា ផានិត ភេទប្រុស អាយុ ២ឆ្នាំ ជាអ្នករួមដំណើរ បណ្តាលឲ្យធ្លាក់ស្នាមភ្លោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុទាំង២នាក់។
ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកបាកាន បានចុះអន្តរាគមន៍ស្ទូចរថយន្ត និងម៉ូតូយកទៅរក្សាទុក ចំណែកសាកសពជនរងគ្រោះ ពីរនាក់ម្តាយកូនត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
loading...
0 comments:
Post a Comment