ម៉ៃយ៉ា ​តារា​ស្រីកូនកាត់​កាន់តែ​ល្បី​សម្បូរ​កន្លង់​តាមចោម​សុំក្តី​ស្នេហ៍

loading...
ភ្នំពេញៈ ដោយសារ​នៅ​ក្មេងខ្ចី​មាន​សម្រស់​ផូរផង់ ហើយ​ទីផ្សារ​លើវិថី​សិល្បៈ​ដែល​ប្រឡូកចូល​បាន​ជាងពីរ​ឆ្នាំក៏​កំពុងតែ​ស្ទុះ ​ឡើង​ក្រឺតៗ​ទៀត​នោះ ទើប​ជាហេតុ​នាំឲ្យ​បុប្ផា​មួយទង​ជា​តារា​ស្រីមាន​ឈាមជ័រ​កូនកាត់​ ខ្មែរ-អាល្លឺម៉ង់​កញ្ញា ខាហ្គឺម៉ៃយ៉ា សូរ៉ៃ​យ៉ាម៉ាថា ហៅ ម៉ៃយ៉ា សម្បូរ​ក្រុម​កន្លង​ចោមរោម​តាមសុំ​ស្នេហ៍​មិនតិច​ឡើយពី​លំដាប់​អ្នកមាន​ ទ្រព្យ​ស្តុកស្តម្ភ​រហូតដល់​ឋានជា​ឧកញ៉ា​ទៀតផង។
តារា​សម្តែង​ស្រី ជាម៉ូដែល និង​ពិធី​ការិនី​ទូរទស្សន៍ CNC ទើបតែ​មានវ័យ ២០ ឆ្នាំ មាន​រូបឆោម​ល្អ សាច់​សខ្ចី មាន​ទម្រង់​មុខស្អាត​ជា​កូនកាត់​ជាតិ​សាសន៍​អាស៊ីអឺរ៉ុប កញ្ញា ម៉ៃយ៉ា ក៏ទទួល​ស្គាល់ និង​បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ដែរថា៖ «ចាស!ពិតជា​មានបុរសៗច្រើន​មកតាម​សុំស្នេហ៍​ខ្ញុំមែន នា​មួយ​រយៈពេលថ្មីៗ​នេះ តែនាង​ខ្ញុំ​ដូចជា​មិនសូវ​ចាប់អារម្មណ៍​ទេ នោះក៏​ដោយសារតែ​នាងខ្ញុំ​ត្រូវការ​នូវ​ពេលវេលា​ផ្តោតទៅលើ​ការងារ​ផ្នែក​ សិល្បៈ និង​ការសិក្សា​ជាង»។
នៅពេល​សាក​សួរថា​តើ​មូលហេតុ​ចម្បង​ជាអ្វី​ជុំវិញ​ការបដិសេធ​មិនព្រម​ទទួល ​យកក្តី​ស្រឡាញ់​ពីក្រុម​កន្លង់​ទ្រព្យ​ស្តុក​ទាំងនោះ ហើយ​ប្រកាន់​វ័យឬទេ​បានជា​មិន​ព្រម​ទទួលយក? តើអាច​បណ្តាលមកពី​មាន​វត្តមាន​ឪពុកម្តាយ​ជា​ឧបសគ្គ​ដែរទេ​ក្នុងការ​ សម្រេចចិត្ត​រឿងនេះ?
បើតាម​ស្តាប់​បន្តទៀត​ទៅនោះ​កញ្ញា ម៉ៃ​យ៉ា ហាក់ដូចជា​បាន​ឆ្លើយ​បែប​ជាស​ភាព​ពាំត្រណោត​ខ្លួនឯង និងមាន​ភាព​អៀន​ព្រៀន​ផងដែរ​ថា៖ «ខ្ញុំ​មិនទាន់​គិតច្បាស់​ទេ​រឿងនេះ ព្រោះ​អ្នកតាម​សុំស្នេហ៍​ភាគច្រើន​គឺ​នាងខ្ញុំ​មិនត្រូវ​ចិត្ត​តែម្តង។ ចំណែក​វ័យក្មេង ឬចាស់​នោះ​គឺ​នាងខ្ញុំ​មិនដឹង​ទេ!ចំពោះ​ខាង ប៉ា និង​ម៉ាក់ វិញ​គ្មាន​បញ្ហា​ទេ ដោយសារ​ពួកគាត់​ទុកការសម្រេចចិត្ត​ឲ្យ​នាងខ្ញុំ​ជា​អាទិភាព​ដែរ។ និយាយ​ទៅ​នាងខ្ញុំ​មិនទាន់​ចង់​គិតគូរ​អីទេ​ព្រោះថា​នៅពុំទាន់​ត្រូវចិត្ត​ ឡើយ​គឺ​ចង់ផ្តោត​សំខាន់​លើ​ការងារ​សិល្បៈ​បន្តឲ្យ​បានយូរ​ក្រែល​បន្តិច​សិន បង!»។
យ៉ាងតារា​ស្រី​កូនកាត់ មាន​ឪពុក​ជាតិ​អាល្លឺម៉ង់ ម្តាយ​ជាតិខ្មែរ និង​សព្វ​ថ្ងៃជា​និស្សិត​ឆ្នាំទី ៣ ផ្នែក Decor Designer នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផងដែរ​នោះ មានរាសី​ឡើង​ក្រឺតៗ គឺ​ចាប់​យកបាន​ឱកាស​ថតកុន​ទាំង​រឿងដុំ និង​រឿង​ភាគតែ​សម្តែង​សឹងតែ​គ្មានពេល​ទំនេរ​ទេ ខណៈ​កញ្ញា ម៉ៃយ៉ា បាន​តំណែង​ជា​តួឯកស្រី​ដំបូង​នៅក្នុង​កុនភាគ​រឿង «ហង្សបាក់​ស្លាប» ឲ្យ​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥ ស្របពេល​នាង​ក៏បាន​តំណែង​ជាពិធី​ការិនី​នៅ​ទូរទស្សន៍ CNC នៃកម្មវិធី​កំពូល​តន្ត្រី​ប៉ូការីស្វេត​ផងដែរ ក្រៅពីនេះ​នាង​ច្រើន​លេចមុខ​ក្នុងស្ប៉ត​ពាណិជ្ជកម្ម​នានា​ស្ទើរតែ​គ្រប់ ផ្នែក។
តារាស្រី​កូនកាត់​សាសន៍​អាស៊ីអឺរ៉ុប កញ្ញា ម៉ៃយ៉ា បង្ហើប​ឲ្យដឹង​ពីភាព​មមាញឹក​ក្នុង​ការថត​ខ្សែភាពយន្ត​ផងដែរ បើ​ទោះ​នាង​ជាតា​រាស្រី​រលក​ក្រោយ​រះលើ​វិថី​សិល្បៈ​បាន​តិចក្តី​នោះថា៖ «សព្វថ្ងៃ​នាងខ្ញុំ​កំពុងតែ​ជាប់រវល់​ថតកុន​ទាំងដុំ និង​កុនភាគ គឺ​ចប់ពី​រឿង​មួយទៅ​រឿងទៀត​មិនសូវ​ដាច់​ឡើយ។ រឿងភាគ​មួយ​ខ្ញុំ​ថតឲ្យ​ផលិតកម្ម ទូរទស្សន៍ PNN គឺ​រឿង​អម្ពិលផ្អែម និងកុន​ភាគ​មួយទៀត​រឿង​ភូមិខ្ញុំ​ក្រមុំ​ឆ្នាស ថតឲ្យ​ខាង​ផលិតកម្ម​ទូរទស្សន៍​បាយ័ន និង​រឿងដុំមួយ​ចំនួន​កំពុងតែ​បានចាក់​បញ្ចាំង​តាម​រោងកុន​នានា​នៅក្នុ​ង​ ភ្នំពេញ​ហើយដែរ»។
ប្រហែល​ដោយសារ​ទេពកោសល្យ​រួមផ្សំ​នឹង​ចំណូលចិត្ត និងមាន​ភាពស៊ាំ​ព្រោះតែ​ឆ្លងកាត់​នឹង​ថតស្ប៉ត​ពាណិជ្ជកម្ម ជាច្រើន​ស្អេកស្កះ​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ និង​ថតឲ្យ​ផលិតផល​ថែរក្សា​សម្ផស្ស​នានា​នោះ​ហើយ ដែល​រុញច្រាន​ឲ្យ​តារា​ស្រីវ័យ ២០ ឆ្នាំ កញ្ញា ម៉ៃ​យ៉ា ហាក់ដូចជា​មិនបាន​ត្អូញត្អែរ​ពីផល​លំបាក​នៅក្នុងពេល​ថតកុន​នានា​នោះឡើយ ដោយ​គ្រាន់តែ​នាង​ប្រាប់ថា៖ «ការ​ថតកុន​ខ្ញុំ​គិតថា​ដូចជា​មិនពិបាក​ទេ គ្រាន់​តែមាន​អារម្មណ៍​ថា ខ្លួនឯង​មានបន្ទុក​ច្រើន​បន្តិច​ដោយសារ​គេតម្រូវ​ឲ្យយើង​ចងចាំ​ប៉ារ៉ូល​ សាច់រឿង​របស់​ខ្លួនឯង»។
នៅចាំ​បានថា គ្រាកន្លងមក​មុននេះ​បន្តិច កញ្ញា ម៉ៃយ៉ា​ក៏ធ្លាប់​បានឲ្យ​ដឹងថា​នាង​មិនចង់​ទទួល​ការថត​កុនអ្វី​ឡើយ។ តែចាប់ពី​ធ្វើ​ពិធីការិនី​ទាំង​មិន​ធ្លាប់មាន​បទពិសោធ​កាលពីមុន​នោះ ក៏ស្រាប់តែ​នាង​ទទួល​ការថត​កុនទាំង​ដុំ និងភាគ​ជាប់គ្នា​ឲ្យរដឹក​តែម្តង៕
តារាស្រី​វ័យក្មេង​ទើប​រះកូន​កាត់​ខ្មែរ-អាល្លឺម៉ង់​កញ្ញា ម៉ៃយ៉ា​​។

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment