កញ្ញា​បៃតង វ័យ​៧៥​ឆ្នាំ តែង​កាយ និង​ប្រើ​សម្ភារ​ពណ៌​បៃតង​សុទ្ធ

loading...
ក្រុង​ញូវយ៉ក: ​២០ ឆ្នាំ​​ចុង​ក្រោយ អ្នក​ស្រី អេលីហ្សាប៊េត អៀតុន រ៉ូសេនថល ហៅ អេលីហ្សាប៊េត ស្វីត​ហាត ​ជា​វិចិត្រ​សិល្បការិនី​នៅ​សង្កាត់​ប្រូកលីន ក្រុង​ញូវយ៉ក បាន​តុប​តែង​ខ្លួន​ពី​ក្បាល​ដល់​ចុង​ជើង​ជា​ពណ៌​បៃតង​សុទ្ធ​សាធ​។
ចំពោះ​អ្នក​ស្រី ពណ៌​បៃតង​ឆ្លុះ​បញ្ចាំង​ពី​សុភមង្គល និង​ជា​ពណ៌​ដ៏​ល្អ​បំផុត​ក្នុង​លោក​។ ដូច្នេះ អ្នក​ស្រី​មិន​ប្រាថ្នា​ចង់​ប្រើ​ពណ៌​អ្វី​ផ្សេង​ទៀត​ទេ​។
បច្ចុប្បន្ន អ្នក​ស្រី​តែង​តែ​លេង​សក់​ពណ៌​បៃតង​ គ្រឿង​តែង​កាយ​សណ្ឋាន​ពណ៌​បៃតង​ ហើយ​សម្ភារ​ប្រើ​ដែល​អ្នក​ស្រីទិញ​ភាគ​ច្រើន​ចាប់​ពី​កន្សែង​ពោះ​គោ និង​ផលិត​ផល​ថែទាំ​ស្បែក​​ដល់​គ្រឿង​សង្ហារិម និង​សម្ភារ​ប្រើ​ប្រាស់​​ផ្សេង​ៗ​​ក៏​មាន​ពណ៌​រុក្ខជាតិ​នេះ​ដែរ​។
អ្នកស្រី ស្វីតហាត បាន​ប្រាប់ The New York Times ថា​៖ «​វា​បាន​កើត​ឡើង​​តាម​ធម្មជាតិ​។ ប្រហែល​ជា​​ខ្ញុំ​នឹក​ដល់​ពណ៌​បៃតង​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​»។
អ្វីដែល​អ្នកស្រី​ដឹង​គឺ​ថា ពណ៌​បៃតង​ធ្វើ​ឲ្យ​អ្នកស្រី​រីករាយ​។ វិចិត្រករ​វ័យ ៧៥ ឆ្នាំ​រូប​នេះ​ក៏​តែង​កាយ​បែប​នេះ​ពីព្រោះ​វា​ធ្វើ​ឲ្យ​មនុស្ស​ម្នា​សប្បាយ​ ផង​ដែរ​។ ​ស្វាមី​អ្នកស្រី ឈ្មោះ ឌីឡាន បាន​អះអាង​ថា​៖ «​វា​ពិត​ជា​គួរ​ឲ្យ​រីករាយ​។ មនុស្ស​ម្នា​បាន​ស្រែក​ចេញ​ពី​រថយន្ដ​ កុមារ​​ចោម​រោម​គាត់​លើ​រថយន្ដ ហើយ​ភ្ញៀវ​ទេសចរ​នាំ​គ្នា​ថតរូប​គាត់​។ អ្នក​ដំណើរ​ភាគ​ច្រើន​បាន​ស្រែក​រំលង​ផ្លូវ​​ហៅ​គាត់ បាន​ផ្ដល់​សញ្ញា​មេដៃ​ឲ្យ​គាត់​ និង​បាន​ហៅគាត់​ថា កញ្ញា​បៃតង​»។កម្រាល​ពូក វាំង​នន​បង្អួច​ កៅអី ​​សូម្បី​កំសៀវ​ទឹក ខ្ទះ ប៊ិក និង​ផលិត​ផល​អនាម័យ​ ក៏សុទ្ធ​តែពណ៌​បៃតង​ដែរ។ ​អ្នកស្រី​​ប្រាប់​ពី​ចំណូល​ចិត្ដ​​ថា​៖ «​អូ! ទេ! មិន​ដែល​ធុញ​ទេ​។ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ល្អ​រៀង​រាល់​ថ្ងៃ​»៕
ប្រភព៖ ភ្នំពេញប៉ុស្
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment