ស្លាប់​៧​នាក់ និង​១៤​នាក់​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​០៥ ខែ​ធ្នូ ឆ្នាំ​២០១៦

loading...
ភ្នំពេញ៖  យ៉ាងហោច​ណាស់​មនុស្ស​៧​នាក់ បាន​ស្លាប់ និង​១៤​នាក់​របួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ​បើ​តាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​១០​គ្រឿង រថយន្ត​តូច​៥​គ្រឿង រថយន្ត​ធំ​៣ ហើយ​មូល​ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​បើក​លឿន មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ ប្រជែង និង​បត់​គ្រោះថ្នាក់​។​
​បើ​តាម​របាយការណ៍​គ្រោះថ្នាក់ ចរាចរណ៍​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៦ កើតឡើង​៥៣​លើក ស្លាប់​១៩​នាក់ និង​របួស​៨១​នាក់​៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment