ជាងទង​ម្នាក់​ ​យក​កាំបិត​កាប់​ក្បាល​កូនស្រី​​​ស្លាប់​នៅ​ក្នុង​ផ្ទះ ​ហើយ​បន្ត​ដេក​កាប់​ក្មេង​ប្រុស​ម្នាក់​ទៀត​របួស

loading...
ព្រះសីហនុ ៖ បុរសជាងទងម្នាក់សង្ស័យបែកថ្នាំ បានយកកាំបិតកាប់ក្បាលកូនស្រីខ្លួនឯងបណ្ដាលឲ្យបែករយះក្បាលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។ ក្រោយកាប់កូនស្រីឲ្យស្លាប់ហើយនោះ ជនបង្កបានរត់ដេញកាប់ជនរងគ្រោះម្នាក់ទៀតបណ្ដាលឲ្យរងរបួសត្រង់ប្រអប់ដៃខាងស្តាំ ខណៈពេលក្មេងប្រុសរងគ្រោះកំពុងដើរតាមផ្លូវជាតិលេខ៤។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងលំនៅឋានមួយកន្លែងនៅភូមិវាលមាស .ឃុំវាលរេញ .ស្រុកព្រៃនប់. ខេត្តព្រះសីហនុ។ ជនសង្ស័យត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក និងប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ ក្រោយពីប្រព្រឹត្តិអំពើមនុស្សឃាត និងបង្ករបួសស្នាមរួចមក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះជិវ .រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ .មុខរបរជាងទង មានទីលំនៅចំណុចកើតហេតុ។
ក្មេងស្រីរងគ្រោះ ដែលត្រូវឪពុកបង្កើតបែកថ្នាំកាប់សម្លាប់នេះ មានឈ្មោះជិវ.លីហួរ ភេទស្រី អាយុ៣ឆ្នាំ(ស្លាប់នៅកន្លែង)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះម្នាក់ទៀត ឈ្មោះមាន.ហួត ភេទប្រុស អាយុ១៧ឆ្នាំ.មុខរបរសិស្ស មានទីលំនៅភូមិបឹងវែង .ឃុំវាលរេញ. ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បើយោងតាមការបំភ្លឺរបស់ឈ្មោះជិន.សាមាឌី ភេទស្រី អាយុ២៥ឆ្នាំ.មុខរបរមេផ្ទះ ត្រូវជាប្រពន្ធរបស់ជនសង្ស័យបានឲ្យដឹងថា ប្តីរបស់គាត់មានសភាពដូចមនុស្សបែកថ្នាំ ហើយមុនកាប់សម្លាប់កូនស្រីប្តីគាត់បានវាយបំផ្លិចបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាក់បែកអស់ខ្ទេចខ្ទីគ្មានសល់នោះទេ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួន ហើយកំពុងអនុវត្តតាមនីតិវិធី៕

ប្រភព៖កម្ពុជាថ្មី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment