ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១១:៥២ (01-12-2016 11:52)
២៧%នៃប្រជាជនរស់នៅក្នុងទ្វីបអឺរ៉ុបគិតថា ការចាប់រំលោភ គឺមិនខុសច្បាប់ទេ ប្រសិនស្ថិតក្រោមស្ថានការណ៍មួយចំនួន ដូចជាស្រវឹង និងការប្រើប្រាស់គ្រឿងញៀន ការស្លៀកពាក់បញ្ចេញសាច់ និងការទៅផ្ទះជាមួយជនដៃដល់ ។ទិន្នន័យទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីរាយការណ៍មួយរបស់សហភាពអឺរ៉ុប ។ អ្នកស្រាវជ្រាវបានសួរទៅកាន់ប្រជាជនប្រមាណ៣០,០០០នាក់ ក្នុងទីក្រុងខុសៗគ្នានៅអឺរ៉ុបថា តើពួកគេគិតថា ការបង្ខំមនុស្សម្នាក់ឱ្យធ្វើការរួមភេទជាមួយខ្លួននោះ គឺស័ក្តិសមដែរឬទេ? នៅក្រោមស្ថានការមួយចំនួនដូចជា ប្រសិនបើមនុស្សម្នាក់នោះស្លៀកពាក់បញ្ចេញសាច់ ឬប្រសិនបើពួកគេបានប្រើប្រាស់គ្រឿងស្រវឹង?
តារាងមួយដែលត្រូវបានបង្កើតដោយ Statista បានបង្ហាញថា មាន២៧%នៃអ្នកចូលរួមបានឆ្លើយថា ការបង្ខំឲ្យរួមភេទ គឺមិនខុសច្បាប់ទេ បើនៅក្នុងស្ថានការមួយចំនួននោះ ។ មាន១២% បាននិយាយថា វាស្របច្បាប់ ប្រសិនបើជនរងគ្រោះនោះ បានប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន ។ មាន១១% និយាយថា វាស្របច្បាប់ ប្រសិនបើជនរងគ្រោះស្ម័គ្រចិត្តទៅផ្ទះជាមួយនឹងជនដៃដល់ និងមាន១០% និយាយថា វាស្របច្បាប់ ប្រសិនបើពួកគេមិនបានបដិសេធឲ្យច្បាស់លាស់ ឬ មិនបានប្រើប្រាស់កម្លាំងបាយរុញច្រាន។
ប៉ុន្តែការឆ្លើយ តបមានលក្ខណៈខុសៗគ្នាទៅតាមប្រទេស ដោយមាន៦០%នៃមនុស្សរស់នៅក្នុងប្រទេស Romania ប្រាប់អ្នកស្រាវជ្រាវថា ពួកគេគិតថា វាស្របច្បាប់ក្នុងស្ថានការណ៍យ៉ាងតិចណាស់ក៏មួយដែរ។
ក្នុង ចំណោមអ្នកចូលរួមមកពីចក្រភពអង់គ្លេស មាន២២% គិតថា វាស្របច្បាប់ក្នុងស្ថានការមួយចំនួន និង១២%គិតថា វាស្របច្បាប់ ប្រសិនបើជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹង ឬបានប្រើប្រាស់គ្រឿងញៀន។
គួរបញ្ជាក់ថា តាមការព្យាករណ៍ មានស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៥នាក់ ដែលត្រូវបានចាប់រំលោភ ក្នុងពេលណាមួយនៃជីវិតរបស់ខ្លួន ក្នុងពេលដែលមានបុរសម្នាក់ក្នុងចំណោមបុរស៧១នាក់ ត្រូវបានចាប់រំលោភ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment