យោងតាមប្រភពពីនគរបាលស្ទឹងមានជ័យឲ្យដឹងថា បុរសដែលត្រូវឪពុកម្តាយខាងស្រីប្តឹងឈ្មោះ ខាន់ សុខ អាយុ២២ឆ្នាំ មានមុខរបរជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។ រីឯយុវតីចូលទៅដេកផ្ទះមិត្តប្រុស ឈ្មោះ ភ.ស.ន. អាយុ១៦ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅជិតគ្នានឹងបុរសជាសង្សារ និងមានស្រុកកំណើតនៅភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
យោងតាមយុវជនជាសង្សារឲ្យដឹងថា ខ្លួនផឹកស៊ីជាមួយមិត្តភក្តិ តាំងពីព្រលប់រហូតដល់ម៉ោង១០ទើបគេចូលដេកនៅក្នុងបន្ទប់ជួលទាំងអាការស្រវឹង ខ្លាំង ។ លុះដល់វេលាម៉ោង៦ព្រឹក ស្រាប់តែឪពុកម្តាយខាងស្រី មកគោះទ្វារបន្ទប់ ក៏ឃើញកូនស្រីរបស់គាត់នៅក្នុងបន្ទប់តែពីរនាក់ ក៏ហៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឲ្យមកឃាត់ខ្លួនដើម្បីសួរនាំតែម្ដង។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបន្តថា យុវជន ខាន់ សុខ បានសារភាពអំពីការដេកក្នុងបន្ទប់ជាមួយនាង ប៉ុន្តែមិនមែនតែ២នាក់ទេ គឺ៤នាក់ឯណោះ ដែលក្នុងនោះ មិត្តភក្តិខាងប្រុសម្នាក់ និងមិត្តភក្តិខាងស្រីម្នាក់ទៀត ហើយខ្លួនក៏មិនបានធ្វើអ្វីផ្តេសផ្តាសទៅលើនាងឲ្យខុសប្រពៃណីដែរ។
រីឯនាង ថ.ស.ន. បានឲ្យដឹងថា នៅវេលារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នាង និងមិត្តភក្តិម្នាក់ទៀតឈ្មោះស.ទ. អាយុ១៦ឆ្នាំ បានដើរកាត់មុខបន្ទប់ជួលរបស់យុវជនខាងលើ ហើយត្រូវបានឈ្មោះយាយ ចាន់ ហៅឲ្យចូលទៅផឹកស៊ីជាមួយ រួមទាំងឪពុកម្តាយរបស់យុវជន ខាន់ សុខ នោះដែរ ។ ផឹកស៊ីរហូតដល់ម៉ោង៦ល្ងាច នាងក៏បានសុំអ្នកផឹកជាមួយនោះត្រឡប់ទៅផ្ទះវិញ ។ លុះវេលាម៉ោង៨យប់ ម្តាយខាងប្រុសបានទូរស័ព្ទហៅនាងឲ្យមកផឹកម្តងទៀត រហូតដល់ម៉ោង១១យប់ ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ។
នាងអះអាងថា បានចូលដេកក្នុងបន្ទប់ជាមួយយុវជនខាងលើនោះមែន គឺនៅក្នុងបន្ទប់មួយមានគ្នា៤នាក់ ហើយក៏មិនបានប្រព្រឹត្តអំពីអ្វីផ្តេសផ្តាស់ដែរ ។ ប៉ុន្តែដោយសារឪពុកម្តាយនាងកើតទុក្ខមិនសុខចិត្តក៏បានដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីជួយរកយុត្តិធម៌ ។
ចំណែកនគរបាលក៏មិនដឹងដោះស្រាយយ៉ាងណា ពីព្រោះសាម៉ីខ្លួនទាំងពីរសុទ្ធតែបានបដិសេធន៍ថាមិនបានប្រព្រឹត្តអ្វីផ្តេសផ្តាសទេ ៕
ប្រភព៖ VD7NEWS
loading...
0 comments:
Post a Comment