ស្មៅព្រះខ្លប ឬ ស្មៅជើងក្រាប កែខ្សោយតម្រងនោម រលាកផ្លូវនោម បន្ថយជាតិខ្លាញ់ ស្ករក្នុងឈាម កែរោគទឹកនោមផ្អែម ចែករំលែកបន្តជាចំណេះដឹង!
ប្រសិនបើតម្រងនោមមានបញ្ហានឹងធ្វើឱ្យប្រព័ន្ធផ្សេងៗ ក្នុងរាងកាយទទួលផលប៉ះពាល់ទៅតាមនឹងដែរ ។
* វិធីប្រើ៖
- នាំយកស្មៅព្រះខ្លបគ្រប់ផ្នែក មកហាន់ រួចលីង ត្រឡប់ចុះឡើងដោយប្រើភ្លើង ខ្សោយៗ រហូតទាល់តែឡើងក្លិនក្រអូបឈ្ងុយរួច យកទៅឆុងទឹកផឹក ជំនួសទឹកតែ។
- បើបានផឹកទឹកស្មៅព្រះខ្លប ក៏នឹងទៅជួយលាងតម្រងនោម លាងជាតិខ្លាញ់ កាត់បន្ថយជាតិស្ករក្នុងឈាម នៅពេលតម្រង នោមខ្លាំងរាងកាយក៏នឹងរឹងមាំ ។
- វាជួយកាត់បន្ថយកូឡេស្តេរ៉ូល និងជាតិស្ករក្នុងឈាម ។ បើយកមកប្រើទាំងដើមនឹងមានប្រសិទ្ធភាពជួយ ឱ្យបត់ជើងតូចស្រួល កែពិការតម្រងនោម កែរលាកផ្លូវនោម បណ្តេញរដូវស កែគេងមិនលក់ កែរលាកក្រពះអាហារ ជួយឱ្យប្រព័ន្ធ ប្រសាទស្ងប់ល្អ ។
- តាមទិន្នន័យបន្ថែម ព្រះខ្លបគឺជាស្មៅ ឱសថធម្មជាតិមួយប្រភេទ ដែលអាចយកទៅផ្សំ ជាមួយដើមគ្រងចក្រវាល (Abutilon Gravidens) រួចប្រើធ្វើជាថ្នាំកែទឹកនោមផ្អែមបាន ដោយយកដើមព្រះខ្លបទាំងឫសស្រស់ៗ ជាមួយដើម គ្រងចក្រវាលស្រស់ដូចគ្នា ចំនួនស្មើគ្នា ហាន់ជាចំណិតហាលឱ្យស្ងួត យកទៅឆាត្រឡប់ចុះឡើង ដោយប្រើភ្លើងខ្សោយៗ រហូតទាល់តែឡើងលឿង យកមកឆុងជាមួយទឹកក្តៅផឹករាល់ថ្ងៃ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ឬទឹកនោមផ្អែម។
- ជួយកែរាគមួល ដោយយករុក្ខជាតិទាំងមូលស្ងួតមួយក្តាប់ដៃដាំទឹក១លីត្រផឹកជំនួសទឹក។
វា ក៏មានអត្ថប្រយោជន៏ជាច្រើនទៀតដូចជា ទប់ស្កាត់ជម្ងឺស្បែក ជួយការពារពីជម្ងឺហឺត បងា្ករជម្ងឺស្បែករបក ក្រហមផងដែរ ជំងឺរលាកទងសួត។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង៕
loading...
0 comments:
Post a Comment