រស់នៅ​ជាមួយ​ប្រ​ព​ន្ឋ​ខ្មែរ​៥​ឆ្នាំ បុរស​ជនជាតិ​ញូ​ហ្សេ​លែ​ន​ចង់​ដោះដៃ

loading...
ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១៦:២៣   (23-11-2016 16:23)
រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ញូ​ហ្សេ​លែ​ន​ម្នាក់ យកប្រពន្ធ​ខ្មែរ​ឆ្អែតឆ្អន់​ចង់​ដោះដៃ​រត់​ចោល​ដោយ​គ្មាន​មូលហេតុ ធ្វើ​ឲ្យ​ខាង​ស្រី​តាម​ឃាត់​សួរនាំ​នៅ​មុខ​ស្ថានទូត​ឥណ្ឌា​ស្ថិត​ក្នុង​ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២៣ វិច្ឆិកា​២០១៦​។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​និង​ពលរដ្ឋ​ដែល​ឈរ​មើល​ហេតុការណ៍​នេះ ស្ត្រី​ខ្មែរ​ជា​ប្រ​ព​ន្ឋ​នោះ​បាន​និយាយ​ថា គាត់​រស់នៅ​ជាមួយ​បុរស​ជនជាតិ​ខាងលើ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ គ្មាន​សល់​អ្វី​ទាល់តែ​សោះ ប៉ុន្តែ​គាត់​ចេះ​តែ​មាន​និស្ស័យ​អាណិត​លើ​ជនបរទេស​នោះ​ក៍​ចេះ​តែ​រួមរស់​ ជាមួយ​គ្នា​រហូត​មក​។ ម្យ៉ាងទៀត​កូនចៅ​របស់​បុរស​ខាងលើ​នៅ​ឯ​ប្រទេស​ញូ​ហ្សេ​លែ​ន ចេះ​តែ​ផ្តាំផ្ញើ​ឲ្យ​គាត់​ជួយ​មើល​ឪពុក​របស់​គេ​ផង ។
គួរ​បញ្ជាក់​ថា​បុរស​បរទេស​ខាងលើ​មាន​អាយុ​៦៦​ឆ្នាំ រីឯ​ស្ត្រី​ខ្មែរ​មាន​អាយុ​ជាង​៣០​ឆ្នាំ ហើយ​ពួក​គាត់​ទាំង​ពីរ​សុំ​មិន​ប្រាប់​អំពី​អត្ត​សណ្ណាណ​របស់​គាត់​ជា​ សាធារណៈ​ឡើយ​៕
 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment